លោកស្រី Fu ​Ying ​បាន​ថ្លែង​ថា ត្រូវ​បង្កើត​ច្បាប់​តាម​វិទ្យាសាស្ត្រ និង​ដោយ​ប្រជាធិបតេយ្យ
2015-03-04 16:54:33  cri  Web Editor:Xu

       ថ្ងៃ​ទី ​៤ ​ខែ​មិនា លោកស្រី ​Fu ​Ying ​អ្នក​នាំ​ពាក្យ​នៃ​មហាសន្និបាត​លើក​ទី​ ៣​ នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ​១២ ​បាន​មាន​ប្រសាសន៍​ថា ត្រូវ​បង្កើត​ច្បាប់​តាម​វិទ្យាសាស្ត្រ និង​ដោយ​ប្រជាធិបតេយ្យ ។

       បង្កើត​ច្បាប់​ដោយ​វិទ្យាសាស្ត្រ​គឺ​ត្រូវ​ស្វែង​រក​ការ​ពិត​ជាក់​ស្តែង ។ ការ​បង្កើត​ច្បាប់​ដោយ​ប្រជាធិបតេយ្យ​គឺ​ត្រូវ​ស្តាប់​យោបល់​ពី​ផ្នែក​នានា​អោយ​បាន​ច្រើន ក្រេប​យក​ប្រាជ្ញា​សង្គម​អោយ​បាន​ច្រើន ។ លោកស្រី ​Fu ​Ying ​បាន​ថ្លែង​ថា ច្បាប់​គឺ​ប្រមូល​ផ្តុំ​នូវ​មតិ​ដូចគ្នា​ពី​សង្គម ដូច្នេះ រាល់​ច្បាប់​ដែល​យើង​បាន​កំណត់​សុទ្ធតែ​ត្រូវ​ឆ្លុះ​បញ្ចាំង​ពី​បំណង​របស់​ប្រជាជន​អោយ​បាន​ជាក់​ស្តែង ឆ្លុះ​បញ្ចាំង​ពី​ផល​ប្រយោជន៍​របស់​ប្រជាជន ត្រូវ​ប្រមាញ់​គ្រប់​ជំហាន​ឆ្ពោះ​ទៅ​មុខ​របស់​សង្គម ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ