លោកស្រី ​Fu ​Ying ​បាន​ថ្លែង​ថា ទោះបី​ពួក​ពុក​រលួយ​រត់​ទៅ​ដល់​កន្លែង​ណា ក៏​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ការ​ដាក់​ទ័ណ្ឌកម្ម​ពី​ច្បាប់
2015-03-04 16:31:37  cri  Web Editor:Xu

       ថ្ងៃ​ទី ​៤ ​ខែ​មិនា លោកស្រី ​Fu ​Ying ​អ្នក​នាំ​ពាក្យ​មហាសន្និបាត​លើក​ទី​ ៣​ នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ​១២ ​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ចិន​កំពុង​គិត​ពិចារណា​កំណត់​ច្បាប់​សហការ​យុត្តិធ៌ម​ព្រហ្មទ័ណ្ឌ​អន្តរជាតិ ឆ្លៀត​ប្រើ​ច្បាប់​អន្តរជាតិ​និង​យន្តការ​អន្តរជាតិ​ដោយ​ពេញលេញ ធ្វើ​អោយ​ពួក​ពុករលួយ​មិន​ថា​រត់​ទៅ​ដល់​កន្លែង​ណា​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​ច្បាប់​ដែរ ។

       លោកស្រី ​Fu ​Ying ​បាន​ថ្លែង​ថា ប្រទេស​ចិន​បាន​លេច​ចេញ​សុំណុំ​រឿង​នៃ​អំពើ​ពុករលួយ​ដ៏​ធ្ងន់​ជា​ច្រើន បញ្ហា​ទាំង​នេះ​បាន​សន្សំ​ទុក​ជា​យូរ​មក​ហើយ​គឺ​មិន​មែន​តែ​មួយ​ថ្ងៃ​អាច​បង្កើត​ឡើង​បាន​នោះ​ទេ ដូច្នេះ ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ចាំបាច់​ត្រូវ​ចាត់​វិធានការ​រឹងមាំ ដើម្បី​គ្រប់​គ្រង​ពី​ខាង​ក្នុង​និង​ពី​ខាង​ក្រៅ ។ ដោយ​ឡែក​ទិសដៅ​របស់​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ សំខាន់​គឺ​ត្រូវ​បង្កើន​ការ​កសាង​របប​ប្រឆាំង​អំពើ​ពុក​រលួយ បង្កើត​បរិយាកាស​គ្រប់​គ្រង​ដោយ​ច្បាប់​មួយ ដែល​ធ្វើអោយ​ពួក​គេ​មិន​ហ៊ាន​ពុករលួយ មិន​អាច​ពុករលួយ​និង​មិន​ចង់​ពុលរលួយ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ