ថ្ងៃទី ១៦ ខែវិច្ឆិកា ប្រទេស G ២០ បានបញ្ចប់សន្និសីទនៃអ្នកដឹកនាំកំពូលលើកទី ៩ នៅក្រុង
សេចក្តីប្រកាសនៅចែងទៀតថា អ្នកដឹកនាំប្រទេស G ២០ បានសន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើនភាពរស់រវើកនៃសេដ្ឋកិច្ច ខិតខំប្រឹងប្រែងដើម្បីសម្រេចកំណើនកើនឡើងដោយមានភាពនឹងនរជានិរន្តរភាព ។
ឆ្នាំ ២០១៤ ប្រទេស G ២០បានកំណត់ផែនការថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នឹងបង្កើនតម្លៃផលិតផលក្នុងស្រុកសរុបឲ្យកើនជាង២ ភាគរយថែមទៀត ។
អ្នកដឹកនាំរបស់ប្រទេស G ២០បានសម្គាល់ថា ការដោះស្រាយបញ្ហាកង្វះការវិនិយោគនៅទូទាំងពិភពលោកនិងការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ គឺមានសារៈសំខាន់ណាស់ចំពោះការជំរុញកំណើនសេដ្ឋកិច្ច កំណើនឱកាសការងារនិងលើកកម្ពស់ផលិតភាពផងដែរ ។