លោកXiJinping​ប្រធានរដ្ឋ​ចិន​បាន​ជួបពិភាក្សាការងារ​ជា​មួយ​លោកCosgrove​ប្រមុខរដ្ឋ​ប្រទេស​អូស្ត្រាលី​ ហើយ​បាន​អញ្ជើញ​ចូលរួម​ពិធី​បដិសណ្ឋារកិច្ច
2014-11-17 17:45:17  cri  Web Editor:Li Zhanjing

ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា ​លោកXiJinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនាជា​មួយ​​លោកCosgrove​ប្រមុខរដ្ឋ​ប្រទេស​អូស្ត្រាលី​​នៅ​ក្រុង​Canberra។

មុន​កិច្ចជំនួប​ ​លោកCosgrove​បាន​ធ្វើ​ពិធី​បដិសណ្ឋារកិច្ច​ដ៏​ឱឡារិក​សម្រាប់ដំណើរ​ទស្សនកិច្ច​របស់​លោកXiJinping​។ ​ក្រោយពី​ពិធី​បដិសណ្ឋារកិច្ច​ លោកXiJinping​បាន​ធ្វើ​ការ​សំណេះសំណាល​ជា​លក្ខណៈ​មិត្តភាព​ជា​មួយ​និង​លោកCosgrove។

លោកCosgrove​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោកXiJinping​​នៅ​ប្រទេស​អូស្ត្រាលី​។ លោកCosgrove​បាន​ថ្លែង​ថា​ ​ការដែល​ប្រទេស​ទាំង​ពីរ​បង្កើត​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ ការបញ្ចប់​ដោយ​មាន​លក្ខណៈ​ជាក់ស្តែង​នូវ​ការពិគ្រោះពិភាក្សា​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​អូស្ត្រាលី​ បាន​បង្ហាញ​ដោយ​ពេញលេញ​នូវ​សក្តានុពល​និង​ឆន្ទៈ​យ៉ាង​មោះមុត​នៃ​កិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំង​ពីរ។

លោកXiJinping​​បាន​ថ្លែង​ថា​ ​ពួកយើង​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ទិសដៅ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន​និង​អូស្ត្រាលី​ក្លាយទៅជា​​ទំនាក់ទំនង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ និង​បាន​ប្រកាស​ថា​បញ្ចប់​ដោយ​មាន​លក្ខណៈ​ជាក់ស្តែង​នូវ​ការពិគ្រោះពិភាក្សា​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​អូស្រ្តាលី​។​លោក​XiJinping​​បាន​គូសបញ្ជាក់​ថា​ ​ភាគី​ចិន​យកចិត្តទុកដាក់​​កម្រិតខ្ពស់​ដល់​ការអភិវឌ្ឍន៍​ទំនាក់ទំនង​យោធា​នៃ​​ប្រទេស​ទាំងពីរ​ ​រីករាយ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​កិច្ចការការពារ​រវាង​ចិន​និង​អូស្រ្តាលី​ រួម​គ្នា​ការពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ