ថ្ងៃទី១៦ខែវិចិ្ឆកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកស្រី Dilma Rousseff ប្រធានាធិបតីប៊្រេស៊ីលនៅក្រុង Brisbane ។
លោក Xi Jinping គូសបញ្ជាក់ថា នៅខែកក្កដាឆ្នាំនេះ លោកបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប៊្រេស៊ីលដោយជោគជ័យ រួមជាមួយលោកស្រីប្រធានាធិបតីដើរដល់មតិឯកភាពរួមដ៏ទូលាយអំពីការធ្វើឲ្យកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យកាន់តែស៊ីជម្រៅ ភាគីទាំងពីរកាន់តែយល់ដឹងនិងគាំទ្រគ្នាក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនិងសភាពការណ៍ប្រទេសជាតិខ្លួន កាន់តែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការចាត់ទុកដៃគូម្ខាងៗជាឱកាសអភិវឌ្ឍន៍និងដៃគូសហប្រតិបត្តិការ ហើយអនាគតនៃការអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសទាំងពីរក៏មានភាពទូលំទូលាយដែរ ។ ភាគីចិនរីករាយចិត្តរួមជាមួយភាគីប៊្រេស៊ីលធ្វើឲ្យការសម្រុះសម្រួលនិងការគួបផ្សំក្នុងយន្តការពហុភាគីកាន់តែជិតស្និទ្ធ ជំរុញសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសអង្គការ BRICS រួមគ្នាទប់ទល់នឹងការសាកល្បងដូចជាធាតុអាកាសប្រែប្រួលជាដើម សង្ឃឹមថា ភាគីប៊្រេស៊ីលនឹងគាំទ្រយ៉ាងសកម្មហើយចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទីមួយនៃវេទិកាចិននិងអាមេរិកឡាទីនដែលរៀបចំធ្វើនៅក្រុងប៉េកាំងនៅឆ្នាំក្រោយ ។