រសៀលថ្ងៃទី១៤ខែវិចិ្ឆកាតាមម៉ោងតំបន់ លោកLiKeqiangនាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោកU Thura Shwe Manndប្រធានសភាសហព័ន្ធនិងជាប្រធានសភាប្រជាជននៃប្រទេសមីយ៉ានម៉ានៅក្រុងណៃពិដៅ។
លោកLiKeqiangបានថ្លែងថា ប្រទេសចិននិងមីយ៉ានម៉ាជាប្រទេសជិតស្និទនិងមានមេត្រីភាពជិតខាងល្អ ហើយក៏ជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា ប្រទេសទាំងពីរទទួលផលប្រយោជន៍ដូចគ្នាយ៉ាងទូលំទូលាយ និងមានលក្ខណៈប៉ះបូវខាងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងខ្លាំង។
លោកLeKeqiangបានវែកញែកថា លោកប្រធានសភាប្រជាជនបានបំពេញទស្សនកិច្ចដោយជោគជ័យនៅប្រទេសចិនកាលពីខែមេសាឆ្នាំនេះ ។ សង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនីតិបញ្ញាត្តិនិងការផ្លាស់ប្តូរបទពិសោធន៍ខាងការអភិបាលរដ្ឋថែមទៀត សកម្មជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៃប្រទេសទាំងពីរ បន្តបន្ថែមខ្លឹមសារនៃទំនាក់ទំនងមេត្រីភាពរវាងចិននិងមីយ៉ានម៉ា ពង្រឹងមូលដ្ឋានមតិប្រជាជននៃទំនាក់ទំនងប្រទេសទាំងពីរ ។