ថ្ងៃទី ១៥ ខែវិច្ឆិកា សន្និសិទកំពូលលើកទី ៩ នៃថ្នាក់ដឹកនាំក្រុមប្រទេស G20 បានសម្ពោធបើកនៅក្រុង Brisbane ប្រទេសអូស្ត្រាលី។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងសន្និសិទកំពូលហើយឡើងថ្លែងសន្ទរកថា។
ប្រធានបទនៃសន្និសិទកំពូលលើកនេះគឺ ជំរុញកំណើនសេដ្ឋកិច្ចនិងការមានការងារធ្វើ បង្កើនសេដ្ឋកិច្ចពិភពលោកដើម្បីមានសមត្ថភាពទប់ទល់ហានិភ័យ។
សន្និសិទកំពូលលើកនេះបានចាប់ផ្តើមពីម៉ោង ១០ ព្រឹកថ្ងៃដដែលតាមម៉ោងតំបន់។
តាមការរៀបចំនៃសន្និសិទ មុនដំបូង អ្នកដឹកនាំដែលចូលរួមសន្និសិទនឹងធ្វើការប្រជុំពិភាក្សាក្រៅផ្លូវការដែលមានរយៈពេលពីរម៉ោងនៅសាលប្រជុំអគារសភារដ្ឋ Queensland ដែលនឹងធ្វើការផ្លាស់ប្តូរមតិដោយសេរីជុំវិញបញ្ហាពិភាក្សាលើកំណែទម្រង់សេដ្ឋកិច្ចប្រទេសរៀងៗខ្លួន។
នៅម៉ោង ២ និង៣០ នាទីរសៀលថ្ងៃដដែល លោក ស៊ី ជីនភីង នឹងអញ្ជើញទៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Brisbane ដើម្បីចូលរួមក្នុងពិធីស្វាគមន៍នៃសន្និសិទកំពូលដែលបានរៀបចំឡើងដោយលោក Tony Abboott នាយករដ្ឋមន្ត្រីអូស្ត្រាលី ៕