លោក ស៊ី ជីនភីង ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ការសន្ទនា​ក្រៅ​ផ្លូវការ​នៃ​អ្នកដឹកនាំ​ក្រុម​ប្រទេស​ BRICS ​
2014-11-15 16:26:06  cri  Web Editor:Deng Qian

      ការសន្ទនា​ក្រៅ​ផ្លូវការ​នៃ​អ្នកដឹកនាំ​​​​ក្រុមប្រទេស  BRICS ​បាន​​បើកធ្វើ​នៅ​ក្រុង Brisbane ​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃទី ១៥ ​ខែ​វិច្ឆិកា  ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ ​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​  ​លោកស្រី Dilma  Rousseff  ​ប្រធានាធិបតី​ប្រ៊េស៊ីល  ​លោក ភូទីន ​ប្រធានាធិបតី​រុស្ស៊ី  ​លោក Narendra  Modi  ​នាយករដ្ឋមន្ត្រី​ឥណ្ឌា  ​និង​លោក Jacob  Zuma  ​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​​។  ​អ្នកដឹកនាំ​ប្រទេស​ទាំង​ ៥ ​​បាន​ផ្លាស់ប្តូរ​មតិយោបល់​យ៉ាង​ស៊ីជម្រៅ​​ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​សមាជិក​ក្រុម​ប្រទេស​   BRICS ​ព្រមនិង​បញ្ហា​សំខាន់​ៗ​ក្នុង​តំបន់​និង​អន្តរជាតិ  ​ហើយ​​​បានដើរ​ដល់​​មតិឯកភាព​គ្នា​​កម្រិត​ខ្ពស់។

      នៅ​ក្នុង​សន្ទរកថា  ​លោក ស៊ី ជីនភីង ​បាន​វែកញែក​ថា  ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គឺ​ជា​កម្លាំង​​ដ៏​យូរអង្វែង​មួយ​​ដើម្បី​ជំរុញ​​ការអភិវឌ្ឍន៍​ប្រទេស​​   BRICS ​ ​យើង​ត្រូវ​តែ​មាន​ស្មារតី​ប្រទេស​ BRICS ​​ដែល​បើកចំហ ​អធ្យាស្រ័យ​ ​សហការគ្នា  ​ឈ្នះ-ឈ្នះជាមួយគ្នា​  ​បន្ត​ខិតខំ​ធ្វើ​ការ​ក្នុង​​ការកសាង​ទីផ្សារ​សមាហរ័ណកម្ម​  ​ការផ្លាស់ប្តូរ​ទូលំទូលាយ​ខាង​ហិរញ្ញវត្ថុ  ​ការតភ្ជាប់​ខាង​ហេដ្ឋារចនាសម្ព័ន្ធ  ​​និង​ការផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​ខាង​មនុស្សសាស្ត្រ​  ​ត្រូវ​កំណត់​ផែនការ​រយៈពេល​យូរ​​នៃ​កិច្ច​សហការ​សេដ្ឋកិច្ច  ​បង្កើត​ទំនាក់ទំនង​ដៃគូ​សេដ្ឋកិច្ច​​អោយ​កាន់តែ​ស្និទ្ធស្នាល​។  ​ដូច​នេះ  ​ការបង្កើត​ធនាគារ​អភិវឌ្ឍន៍​ជាតិ​ប្រទេស​  BRICS ​និង​ការរៀបចំ​ខាង​បម្រុងទុក​ប្រាក់​សង្គ្រោះ​ជា​បន្ទាន់​គឺ​ជា​កិច្ចកា​ដ៏​​សំខាន់​ ដែល​​ត្រូវ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​។

        ក្រៅពីនេះ  ​លោក ស៊ី ជីនភីង  ​ក៏​បាន​ឧទ្ទេសនាម​ពី​សភាពការណ៍​នៃ​សន្និសិទ​ក្រៅ​ផ្លូវការ​នៃ​អ្នកដឹកនាំ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​នៅ​ក្រុង​ប៉េកាំង​ផង​ដែរ។ ​​លោក​បាន​ថ្លែង​ថា  ​លទ្ធផល​នៃ​​សន្និសិទ​​អង្គការ APEC ​គឺ​សមស្រប​នឹង​ការសាកល្បង​ដែល​តំបន់​អាស៊ីប៉ាស៊ីហ្វិក​កំពុង​ប្រឈម​មុខ​  ​និង​បាន​បង្ហាញ​ពី​ក្តីសង្ឃឹម​រួមគ្នា​នៃ​បណ្តា​ភាគី​នានា​ចំពោះ​កិច្ចសហប្រតិបត្តិកា​ក្នុង​អាស៊ីប៉ាស៊ីហ្វិក  ​ហើយ​ក៏​មាន​សារៈ​សំខាន់​ចំពោះ​ការអភិវឌ្ឍន៍​និង​ភាពរុងរឿង​រយៈពេល​យូរអង្វែង​នៃ​អាស៊ីប៉ាស៊ីហ្វិក​ផង​ដែរ​។

      អ្នក​ដឹកនាំ​ប្រទេស​នានា​​ដែល​បាន​ចូលរួម​ក្នុង​ការសន្ទនា​ក្រៅផ្លូវការ​លើក​នេះ​បាន​ថ្លែងថា  ​ឥឡូវនេះ ​សេដ្ឋកិច្ច​ពិភពលោក​មាន​ក្តីសង្ឃឹម​អាច​សម្រេច​ការងើបឡើងវិញ​យ៉ាង​ខ្លាំង​និង​ដោយ​និរន្តរភាព​។  ​តួអង្គ​សេដ្ឋកិច្ច​ថ្មី​ត្រូវ​ខិតខំ​រក្សា​កំណើន​សេដ្ឋកិច្ច​  ​សកម្ម​ជំរុញ​ការគ្រប់គ្រង​សេដ្ឋកិច្ច​ពិភពលោក​។  ​រីឯ​ប្រទេស​ជឿនលឿន​មាន​ពាក់ព័ន្ធ​  ​ត្រូវ​ចាត់​ប្រើ​គោលនយោបាយ​រូបិយវត្ថុ​ដោយ​ការទទួល​ខុសត្រូវ  ​បង្កើន​ចំនួន​វិនិយោគទុន  ​ដើម្បី​ស្វែងរក​បាន​នូវ​​កម្លាំង​ជំរុញ​កំណើន​ដែល​មាន​រយៈពេល​យូរ។  ​ប្រទេស​   BRICS ​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​  ​អនុវត្ត​អោយ​បាន​ល្អ​នូវ​លទ្ធផល​នៃ​ការជួបសន្ទនា​ក្រុង Fortaleza ​ប្រទេស​ប្រ៊េស៊ីល  ​ដើម្បី​បង្កើន​ល្បឿន​នៃ​ដំណើរកសាង​ធនាគារ​អភិវឌ្ឍន៍​ជាតិ​ប្រទេស​  BRICS ​និង​ការរៀបចំ​មាន​ពាក់ព័ន្ធ​ខាង​ប្រាក់​បម្រុងទុក​ជា​បន្ទាន់  ​ហើយ​ត្រូវ​ធ្វើ​ការទាក់ទង​និង​ការសម្របសម្រួល​យ៉ាង​សកម្ម​ទៀតផង  ​ដើម្បី​ធានា​ជាក់លាក់​អោយ​សន្និសិទ​កំពូល​ក្រុង​ Brisbane ​នៃ​ក្រុមប្រទេស​ G20 ​ទទួល​បាន​ជោគជ័យ​ ​និង​គាំពារ​នូវ​​ផលប្រយោជន៍​រួម៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ