ថ្ងៃទី១៣ខែវិច្ឆិកា សន្និសីទអ្នកដឹកនាំចិនអាស៊ានលើកទី១៧បានផ្សាយសេចក្តីថ្លែងការណ៍របស់ប្រធាន ដោយបានរំលឹកឡើងវិញថានិងបន្តអនុវត្តន៍ទៅតាមសេចក្តីប្រកាសនៃប្រតិបត្តិសមុទ្រចិនខាងត្បូងដោយគ្រប់ជ្រុងជ្រោយនិងមានប្រសិទិ្ធភាព ខិតខំដើរដល់ល្ខការនៃប្រតិបត្តិសមុទ្រចិនខាងត្បូងក្នុងពេលឆាប់ៗដោយឈរលើមូលដ្ឋានពិគ្រោះពិភាក្សានិងការឯកភាព។
សេចក្តីថ្លែងការណ៍បានចែងថា យើងរំលឹកឡើងវិញថានិងខិតខំបន្តអនុវត្តន៍ទៅតាមសេចក្តីប្រកាសនៃប្រតិបត្តិសមុទ្រចិនខាងត្បូងដោយគ្រប់ជ្រុងជ្រោយនិងមានប្រសិទិ្ធភាព បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីបង្កើនសន្តិសុខលើសមុទ្រ ហើយនិងលើកទឹកចិត្តឲ្យប្រទេសដែលមានវិវាទយោងតាមគោលការណ៍ទទួលស្គាល់ជាទូទៅនៃច្បាប់អន្តរជាតិដែលរួមមានអនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ឆ្លងតាមការពិគ្រោះពិភាក្សានិងការចរចារជាមេត្រីភាពសំរាប់ដោះស្រាយការវិវាទដោយសន្តិវិធី ចៀសវាងការប្រើកម្លាំងអាវុធឫគំរាមកំហែងដោយកម្លាំងអាវុធ រក្សាភាពអត់ធ្មត់ចំពោះខ្លួនឯង មិនធ្វើអំពើដែលនិងធ្វើឲ្យការវិវាទមានភាពស្មុគស្មាញឫឡើងកំដៅដែលជះឥទ្ធិពលដល់សន្តិភាពនិងស្ថេរភាព ។