យប់ថ្ងៃទី១៣ សន្និសីទកំពូលមួយចំនួននៃអ្នកដឹកនាំអាស៊ីបូព៌ាដែលប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃបានបិទសម័យប្រជុំនៅក្រុងណៃពិដៅរដ្ឋធានីប្រទេសមីយ៉ានម៉ា។ អ្នកដឹកនាំប្រទេសអាស៊ានទាំងងស់បានផ្លាស់ប្តូរមតិអំពីគ្នាបញ្ហាជំរុញការកសាងសហគមន៍អាស៊ាន ការរួមបញ្ចូលថែមមួយកម្រិតទៀតនូវដំណើរសមាហរណកម្មសេដ្ឋកិច្ចតំបន់ជាដើម និងបានធ្វើការចរចាររវាងទ្វេភាគីនិងពហុភាគីជាច្រើនជាមួយអ្នកដឹកនាំនៃប្រទេសដៃគូដែលរួមមានចិនជប៉ុននិងកូរ៉េខាងត្បូង ហើយបានដើរដល់មតិឯកភាពសំខាន់មួយចំនួយ ទទួលបានលទ្ធផលយ៉ាងសកម្ម ។
សន្និសីទកំពូលមួយចំនួនលើកនេះរួមមានសន្និសីទអ្នកដឹកនាំអាស៊ាន សន្និសីទអ្នកដឹកនាំចិននិងអាស៊ាន សន្និសីទអ្នកដឹកនាំរវាងអាស៊ាន ចិនជប៉ុននិងកូរ៉េខាងត្បូងព្រមនិងសន្និសីទកំពូលអាស៊ីបូព៌ាជាដើម។
សន្និសីទអ្នកដឹកនាំអាស៊ានសម័យទី២៥ដែលបានបើកធ្វើនៅថ្ងៃទី១២ខែវិច្ឆិកា បានអនុម័តសេចក្តីប្រកាសណៃពិដៅអំពីគោលបំណងនិងអនាគតន៍សហគមន៍អាស៊ានដែលនិងបង្កើតឡើងនៅឆ្នាំ២០១៥ សេចក្តីប្រកាសអំពីការបង្កើនការកសាងលេខាធិការដ្ឋានអាស៊ាននិងការវាយតំលៃចំពោះអង្គការអាស៊ានព្រមនិងសេចក្តីថ្លែងការណ៍រួមនៃអាស៊ានអំពីការប្រែប្រួលធាតុអាកាសនៅឆ្នាំ២០១៤។
លោកUTheinSeinប្រធានាធិបតីមីយ៉ានម៉ាដែលជាប្រទេសប្រធានអាស៊ានតាមវេនបានថ្លែងថា សេចក្តីប្រកាសណៃពិដៅអំពីគោលបំណងនិងអនាគតនៃសហគមន៍អាស៊ានដែលនិងបង្កើតឡើងនៅឆ្នាំ២០១៥ នឹងក្លាយទៅជាមូលដ្ឋាននៃការរៀបចំផែនការអភិវឌ្ឍន៍ថ្មីរបស់សហគមន៍អាស៊ាន ធ្វើឲ្យអាស៊ានក្លាយទៅជាតំបន់មួយដែលកាន់តែមានសន្តិភាពស្ថេរភាព និងប្រកបទៅដោយកម្លាំងរស់រវើកនិងកម្លាំងប្រមូលផ្តុំ ហើយដើរតួនាទីកាន់តែសកម្មក្នុងកិច្ចការតំបន់និងពិភពលោក ។