ពេល​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ដឹក​នាំ​ចិន-អាស៊ាន​លើក​ទ​ី​ ១៧​ លោក​Li  Keqiang​ នាយករដ្ឋមន្រ្តី​ចិន​បាន​សង្កត់​ធ្ងន់​ថា​ ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​១០​បូក​៣​ បោះ​ជំហាន​ដោយ​នឹងនរ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ដែល​កសាង​សហគមន៍​អាស៊ី​បូព៌ា
2014-11-14 16:12:32  cri  Web Editor:Zhai Qianqian

ថ្ងៃ​ទី​ ១៣​ ខែ​វិចិ្ឆកា​ តាម​ម៉ោង​តំបន់​​ លោក​Li  Keqiang ​ នាយករដ្ឋមន្រ្តី​ចិន​បានអញ្ជើញ​​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ដឹក​នាំ​អាស៊ាន-ចិន​-ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​​លើក​ទី​ ១៧​ នៅ​ក្រុង​ណៃពីដោ​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​មាន​​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​អាស៊ាន​(១០​) ប្រទេស​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​​ ។​ កិច្ច​ប្រជុំ​បាន​ប្រារព្ធ​ធ្វើ​ក្រោម​អធិបតីភាព​​លោក​U  Thengseng​ ។​ ក្នុង​សុន្ទរកថា​​ លោក​Li Keqiang ​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​អាស៊ាន​ (១០)​ និង​ប្រទេស​ចិន​ ជប៉ុន​ កូរ៉េខាង​ត្បូង​មាន​ទី​តាំង​ភូមិសាស្រ្ត​ជិត​ៗ​គ្នា​ វិស័យ​សេដ្ឋកិច្ច​អា​ចប៉ះ​ប៉ូវ​គ្នា​ និង​មាន​វប្បធម៌​ស្រដៀង​គ្នា​ កិច្ច​សហប្រតិបត្តិការ(​១០​)បូក​៣​​បាន​ជំរុញ​យ៉ាង​ខ្លាំង​នូវ​ដំណើរការ​​កសាង​សមាហរណកម្ម​អាស៊ី​បូព៌ា​ ។​ បណ្តា​ភាគី​ត្រូវ​តែ​រក្សា​យ៉ាងមុត​មាំ​នូវ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​ ។

ថ្នាក់​ដឹក​នាំ​ប្រទេស​នានា​ដែល​ចូលរួម​កិច្ច​ប្រជុំ​បាន​ថ្ែលង​ថា​ កិច្ចសហប្រតិបត្តិការ​១០​​បូក​​៣​ បាន​ដើរ​តួនាទី​ក្នុង​វិស័យ​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ី​បូព៌ា​ និង​បាន​ជំរុញ​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់​​ ។​ បណ្តា​ប្រទេស​ត្រូវ​ប្រកៀក​ស្មា​គ្នា​អនុវត្ត​សេចក្តី​ផ្តួច​ផ្តើម​និង​គម្រោង​នៃ​កិច្ចសហប្រតិបត្តិការ​​ ពង្រីក​កិច្ច​សហប្រតិបត្តិការ​ខាង​​សេដ្ឋកិច្ច​​បន្ថែម​​ទៀត​ ប្រឹង​ប្រែង​បញ្ចប់​ការ​ចរចា​អំពី​កិច្ច​ព្រម​ព្រៀង​នៃ​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​នៅ​ក្នុង​តំបន់​ឲ្យ​បាន​ឆាប់​រហ័ស​​ ជំរុញ​ការ​កសាង​សហគមន៍​អាស៊ី​បូព៌ា​ គាំពារ​ឲ្យ​កាន់​តែ​ល្អ​នូវ​សន្តិភាព​និង​​ភាព​រុង​រឿង​ថ្កុំ​ថ្កើង​​ក្នុង​តំបន់​​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ