សេចក្តីថ្លែងការណ៍​របស់​ប្រធាន​​សន្និសិទ​អ្នកដឹកនាំ​ចិន​-​អាស៊ាន​បាន​ថ្លែង​​ស្វាគមន៍​ចំពោះ​មតិឯកភាព​ស្តីពី​គោលការណ៍​​បួន​ចំណុច​រវាង​ចិន​និង​ជប៉ុន
2014-11-14 16:10:42  cri  Web Editor:Deng Qian

      ថ្ងៃ​ទី ១៣  ​ខែ​វិច្ឆិកា  ​សន្និសិទ​អ្នកដឹកនាំ​ចិន​-​អាស៊ាន​លើក​ទី ១៧ ​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​របស់​​ប្រធាន​ដោយ​បាន​ថ្លែង​ស្វាគមន៍​ចំពោះ​​មតិឯកភាព​ស្តីពី​គោលការណ៍​បួន​ចំណុច​ដែល​ប្រទេស​ចិន​និង​ជប៉ុន​បាន​ដើរ​ដល់​នាពេល​ថ្មីៗ​កន្លង​នេះ។

      សេចក្តីថ្លែងការណ៍​របស់​ប្រធាន​បាន​ថ្លែង​ថា  ​​យើង​មាន​ការយល់ដឹង​យ៉ាង​ពេញទំហឹង​ចំពោះ​​ទស្សនៈ​របស់​ភាគី​ចិន​  ​ព្រោះថា  ​​ការកាន់​អាកប្បកិរិយា​ត្រឹមត្រូវ​ក្នុង​បញ្ហា​ប្រវត្តិសាស្ត្រ​គឺ​មាន​សារៈ​សំខាន់​ចំពោះ​ការកែលម្អ​ទំនាក់​ទំនង​រវាង​ប្រទេស​មាន​ពាក់ព័ន្ធ ​នឹង​ការរក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។  យើង​អំពាវនាវ​អោយ​មាន​ការដោះស្រាយ​បញ្ហា​ជម្លោះ​ទឹកដី​​តាមរយៈ​ការចរចា​ពិភាក្សា​​ដោយ​​សន្តិវិធី​៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ