លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានធ្វើដំណើរចាក់ចេញពីក្រុងប៉េកាំងដើម្បីទៅចូលរួមសន្និសិទកំពូលលើកទី ៩ នៃថ្នាក់ដឹកនាំក្រុមប្រទេស G20 ព្រមនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្រ្តាលី នូវ៉ែលហ្សេឡង់ ហ្វីហ្ស៊ី
2014-11-14 15:18:29 cri Web Editor:Deng Qian
ព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់លោក Tony Abbott នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានធ្វើដំណើរតាមជើងយន្តហោះពិសេសចាកចេញពីក្រុងប៉េកាំង ដើម្បីទៅចូលរួមសន្និសិទកំពូលលើកទី ៩ នៃថ្នាក់ដឹកនាំក្រុមប្រទេស G20 ដែលនឹងបើកធ្វើនៅប្រទេសអូស្ត្រាលី។ បន្ទាប់ពីកិច្ចប្រជុំ លោក ស៊ី ជីនភីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសចំនួនបីគឺ អូស្ត្រាលី នូវ៉ែលហ្សេឡង់ និងហ្វីហ្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងសេចក្តីអញ្ជើញរបស់លោក Peter John Cosgrove ប្រមុខរដ្ឋសហព័ន្ធអូស្ត្រាលីនិងលោក Tony Abboott នាយករដ្ឋមន្ត្រីសហព័ន្ធអូស្ត្រាលី , លោក Jerry Mateparae ប្រមុខរដ្ឋនូវ៉ែលហ្សេឡង់ និងលោក John Key នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ , លោក Epeli Nailatikau ប្រធានាធិបតីសាធារណរដ្ឋហ្វីហ្ស៊ី និងលោក Voreqe Bainimarama នាយករដ្ឋមន្ត្រីហ្វីហ្ស៊ី ។ ក្រៅពីនេះ នៅពេលបំពេញទស្សនកិច្ចនៅហ្វីហ្ស៊ី លោក ស៊ី ជីនភីង ក៏នឹងជួបពិភាក្សាជាមួយអ្នកដឹកនាំមកពីប្រទេសនៅតំបន់កោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែលកន្លងមកចិនបានភ្ជាប់ទំនាក់ទំនងការទូតជាមួយ៕