លោក​ Li​ Ke​qiang​ បាន​អធិប្បាយ​អំពី​គោលជំហរ​នៃ​គោលការណ៍​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​របស់​ភាគី​ចិន​នៅ​ក្នុង​សន្និសីទ​កំពូល​អាស៊ី​ខាង​កើត​
2014-11-13 17:38:03  cri  Web Editor:Sun Lingling
    ព្រឹក​ថ្ងៃ​ទី​១៣​ខែ​វិចិ្ឆកា​តាម​ម៉ោង​តំបន់ ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក ​Li ​Ke​qiang ​នាយករដ្ឋមន្ត្រី​ចិន​ក្នុង​ឱកាស​ចូល​រួម​សន្និសីទ​កំពូល​អាស៊ី​ខាង​កើត​លើក​ទី​៩​នៅ​ក្រុង​ណៃភីដោ​របស់​មីយ៉ាន់ម៉ា​ ​លោក​បាន​ថ្លែង​ថា ​សភាព​ទូទៅ​នៃ​ស្ថានការណ៍​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​នឹង​នរ ​សេរីភាព​និង​សន្តិសុខ​នៃ​នាវាចរណ៍​ក៏​មាន​ការធានា​យ៉ាង​ល្អប្រសើរ ​។ ​ចិន​និង​ប្រទេស​អាស៊ាន​បាន​ពិភាក្សា​ឆ្លើយ​ឆ្លង​និង​ផ្លាស់​ប្តូរ​មតិ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​និង​មាន​ប្រសិទ្ធិភាព​អំពី​ការអនុវត្ត​សេចក្តី​ប្រកាស​ស្តីពី​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​យ៉ាង​គ្រប់​ជ្រុង​ជ្រោយ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​លើ​សមុទ្រ​ ។ ​យើង​ទាំង​អស់​គ្នា​បាន​បញ្ជាក់​ហើយ​ថា ​ពេល​ដោះ​ស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​ការវិវាទ​មាន​ពាក់​ព័ន្ធ​ត្រូវ​ដោះ​ស្រាយ​ដោយ​ឆ្លង​តាម​ការចរចា​និង​ពិគ្រោះ​ពិភាក្សា​គ្នា​រវាង​ប្រទេស​និង​ប្រទេស​ដែល​មាន​ការវិវាទ​ គំនិត​ផ្តួច​ផ្តើម​ពីរ​សម្រាប់​សន្តិភាព​និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​គាំពារ​ដោយ​ចិន​និង​ប្រទេស​អាស៊ាន​រួម​គ្នា​ យល់​ព្រម​សកម្ម​ធ្វើ​ការពិគ្រោះ​ពិភាក្សា ​ស្វែង​រក​ការដើរ​ដល់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​ផ្អែក​នៅ​លើ​មូលដ្ឋាន​ពិគ្រោះ​ពិភាក្សា​និង​ឯកភាព​គ្នា​ក្នុង​ពេល​ឆាប់​ៗ ​ហើយ​បាន​ទទួល​សមិទ្ធផល​នៅ​ដំណាក់កាល​ដំបូង​រួច​ហើយ ​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ