សន្និសិទ​អ្នកដឹកនាំ​អាស៊ាន​បាន​បិទ​សម័យប្រជុំ  ​និង​បាន​កំណត់​អំពី​ផែនការ​កសាង​សហគមន៍​តែ​មួយ
2014-11-13 16:29:51  cri  Web Editor:Deng Qian

      សន្និសិទ​អ្នកដឹកនាំ​សម្ព័ន្ធ​អាស៊ាន​លើក​ទី ២៥ ​បាន​បិទ​សម័យប្រជុំ​នៅ​ក្រុង​ណៃពិដោ ​រដ្ឋធានី​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី ១២ ​ខែ​វិច្ឆិកា  ​សន្និសិទ​បាន​រំលឹក​និង​ធ្វើការពិភាក្សា​អំ​ពី​ដំណើរ​កសាង​​សហគមន៍​អាស៊ាន​តែមួយ​​ ​ដោយ​បាន​រំលឹក​សា​ជា​ថ្មី​ថា ​ត្រូវ​បង្កើត​​តួនាទី​នៃ​សម្ព័ន្ធ​អាស៊ាន ​និង​យន្តការ​គ្រប់​ប្រភេទ​ដែល​ដឹកនាំ​ដោយ​អាស៊ាន​ដោយ​ស្ថិត​នៅ​ក្រោម​ក្របខ័ណ្ឌ​តំបន់​ដែល​មាន​ការកែប្រែ​ឥត​ឈប់ឈរ​  ដើម្បី​បង្កើត​ឋានៈ​មជ្ឈឹម​នៃ​សម្ព័ន្ធ​អាស៊ាន​ជា​ដើម​។

      តាម​សេចក្តីប្រកាសន៍​ព័ត៌មាន​ដែល​ចេញផ្សាយ​បន្ទាប់ពី​សន្និសិទ​បាន​អោយ​ឃើញ​ថា  ​សន្និសិទ​អ្នកដឹកនាំ​អាស៊ាន​បាន​ធ្វើ​ផែនការ​កំណត់​ពី​​អនាគត​នៃ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ ២០១៥ ​ ​ដោយ​លើក​ឡើង​ថា ​ត្រូវ​បង្កើន​ការកសាង​យន្តការ​អាស៊ាន ​ព្រមទាំង​បាន​ផ្លាស់ប្តូរ​មតិយោបល់​ពី​បញ្ហា​ក្នុង​តំបន់​និង​អន្តរជាតិ​មួយ​ចំនួន​ផង​ដែរ។ ​អ្នកដឹកនាំ​សម្ព័ន្ធ​អាស៊ាន​បាន​រំលឹក​ជាថ្មី​ម្តង​ទៀត​ថា  ​ត្រូវ​ធ្វើ​អោយ​សម្ព័ន្ធ​អាស៊ាន​ក្លាយ​ទៅ​ជា​សហគមន៍​តែ​មួយ​​ដ៏​ស៊ីសង្វាក់គ្នា​ដែល​មាន​ចិត្ត​បង្រួមបង្រួប​ខាង​​នយោបាយ  ​មាន​កម្លាំង​រស់រវើក​ខាង​សេដ្ឋកិច្ច  ​ហើយ​អាច​ទទួល​ខុសត្រូវ​ខាង​កិច្ចការ​សង្គមកិច្ច  ​ព្រមទាំង​បាន​ចង្អុល​ថា​ ​ទាំងនេះ​សមស្រប​នឹង​ក្តីសង្ឃឹម​ជា​មូលដ្ឋាន​របស់​ប្រជាជន​នៃ​សម្ព័ន្ធ​អាស៊ាន។

      សន្និសីទ​បាន​ថ្លែង​ការស្វាគមន៍​ចំពោះ​ការចរចា​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​( ដែល​ហៅកាត់​ថា​កិច្ចព្រមព្រៀង RCEP  ​)  ​ហើយ​បាន​សូមដាស់តឿន​អោយ​បណ្តា​ភាគី​ទាំង​អស់​រួម​គ្នា​ខិតខំ​​ដើម្បី​សម្រេច​ការចរចា​នៃ​កិច្ចព្រមព្រៀង RCEP ​មុន​ចុង​ឆ្នាំ ២០១៥។ 

  

      សន្និសីទ​មួយចំនួន​រវាង​​អ្នកដឹកនា​​អាស៊ីបូព៌ា​លើក​នេះ​គឺ​បើកធ្វើ​នៅ​ក្រុង​ណៃពិដោ​ពី​ថ្ងៃទី ១២ ដល់​ទី ១៣ ​វិច្ឆិកា ។ ​ក្រៅពី​សន្និសិទ​អ្នកដឹកនាំ​អាស៊ាន  ​​សម្ព័ន្ធ​អាស៊ាន​នៅ​នឹង​ធ្វើ​សន្និសីទ​អ្នកដឹកនាំ​ 10 + 1 ​ជាមួយ​ប្រទេស​ជា​ដៃគូ​ពិភាក្សា​ដូចជា​ប្រទេស​ចិន ​ជប៉ុន​ជា​ដើម​  ​បើកធ្វើ​សន្និសីទ​ 10 + 3 ​ជាមួយ​អ្នកដឹកនាំ​ប្រទេស​ទាំងបី​ចិន-ជប៉ុន-កូរ៉េខាងត្បូង  ​ព្រមទាំង​​នឹង​ធ្វើ​កិច្ចប្រជុំកំពូល​ 10 + 8 ​ជាមួយ​អ្នកដឹកនាំ​ប្រទេស​ជា​ដៃគូ​ពិភាក្សា​ចំនួន​ ៨ ​ដែល​ត្រូវ​គេ​សម្កាល់​ថា​ជា​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា​ផង​ដែរ​៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ