ល្ងាចថ្ងៃទី ១២ ខែវិច្ឆិកាតាមម៉ោងតំបន់ លោក លី ខឺឈាំងនាយករដ្ឋមន្ត្រីចិនបានធ្វើដំណើរតាមជើងយន្តហោះពិសេសទៅទីក្រុងណៃពិដោ ដើម្បីចូលរួមក្នុងសន្និសិទអ្នកដឹកនាំចិន-អាស៊ាន (10 + 1) លើកទី ១៧ សន្និសិទអ្នកដឹកនាំអាស៊ានជាមួយចិន-ជប៉ុន-កូរ៉េខាងត្បូង ( 10 + 3 ) លើកទី ១៧ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ៩ ព្រមទាំងដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោក លី ខឺឈាំង បានថ្លែងថា ប្រទេសចិនជាប្រទេសជិតខាងដ៏ធំបំផុតរបស់សម្ព័ន្ធអាស៊ាន ហើយក៏ជាដៃគូសហការដ៏សកម្មបំផុតរបស់អាស៊ាន។ ខ្ញុំសង្ឃឹមថាក្នុងអំឡុងពេលសន្និសិទមួយចំនួននៃអ្នកដឹកនាំសហការអាស៊ីបូព៌ា អាចផ្លាស់ប្តូរមតិយោបល់អំពីការជំរុញទំនាក់ទំនងចិន-អាស៊ាននិងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាជាមួយបណ្តាភាគី ធ្វើអោយកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន ជំរុញដំណើរសហការអាស៊ីបូព៌ា ធ្វើយ៉ាងណាអោយមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ថែមទៀត។
លោក លី ខឺឈាំង បានបន្តទៀតថា ខ្ញុំសង្ឃឹមអាចផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅជាមួយអ្នកដឹកនាំមីយ៉ាន់ម៉ាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាដែលយកចិត្តទុកដាក់ជាមួយគ្នា សង្ឃឹមអាចធ្វើការផ្លាស់ប្តូរនិងការទាក់ទងជាមួយប្រជាពលរដ្ឋមីយ៉ាន់ម៉ា រួមគ្នាធ្វើផែនការនិងជំរុញកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើគ្រប់វិស័យនៅក្នុងយុគសម័យថ្មី ធ្វើអោយទំនាក់ទំនងដៃគូសហការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងមីយ៉ាន់ម៉ាវិវឌ្ឍន៍ទៅកាន់កម្រិតខ្ពស់ ដើម្បីជាការផ្តល់ភាពសុខដុមរមនាដល់ប្រជាជននៃប្រទេសទាំងពីរ៕