លោក លី ខឺឈាំង ​បាន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​បំពេញទស្សនកិច្ច​ ​ដែល​នឹង​បើក​ទំព័រ​ថ្មី​នៃ​ការទូត​ចិន
2014-11-12 17:17:29  cri  Web Editor:Deng Qian

      បន្ទាប់​ពី​បាន​បញ្ចប់​ការពិភាក្សា​ជាមួយ​លោក អូបាម៉ា ​ប្រធានាធិបតី​អាមេរិក  ​នៅ​ល្ងាច​ថ្ងៃទី ១២ ​ខែ​វិច្ឆិកា  ​លោក លី ខឺឈាំង​នាយករដ្ឋមន្ត្រី​ចិន​បាន​ចេញដំណើរ​ទៅ​កាន់​ព្រលានយន្តហោះ​ភ្លាម​ ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​នឹង​បើក​ដំណើរទស្សនកិច្ច​ការទូត​ថ្មី​មួយ​ទៀត​នៃ​ប្រទេស​ចិន។

      ដំណើរទស្សនកិច្ច​​របស់​លោក លី ខឺឈាំង ​លើក​នេះ  ​​គឺ​ដើម្បី​ចូលរួម​សន្និសិទ​មួយចំនួន​របស់​​អ្នក​ដឹកនាំ​កិច្ចសហប្រតិបត្តិការ​អាស៊ីបូព៌ា ​ព្រមនិង​​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​​មីយ៉ាន់ម៉ា។  ​ដំណើរទស្សនកិច្ច​នេះ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សកម្មភាព​ការទូត​របស់​ចិន​នាពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ។ ​មានការវិភាគ​ខ្លះ​បាន​យល់ឃើញ​ថា  ​ដំណើរទស្សនកិច្ច​លើក​នេះ​មាន​អត្ថន័យ​សំខាន់​ចំពោះ​ការធ្វើអោយ​កាន់តែ​ស៊ីជ្រៅ​នូវ​ទំនាក់ទំនាក់​រវាង​ចិន​-​អាស៊ាន ​រវាង​ចិន​និង​មីយ៉ាន់ម៉ា ​និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ ​ក៏ដូចជា​សន្តិភាព​និង​ស្ថេរភាព​ក្នុង​តំបន់​ផង​ដែរ។

      សន្និសិទ​មួយ​ចំនួន​នៅ​ក្នុង​កិច្ចប្រជុំ​លើក​នេះ​រួមមាន៖ ​កិច្ចប្រជុំ​អ្នកដឹកនាំ​ចិន​-អាស៊ាន( ១០+១ ) ​កិច្ចប្រជុំ​អ្នកដឹកនាំ​អាស៊ាន-​ចិន-ជប៉ុន​-កូរ៉េ​ខាង​ត្បូង (១០+៣ ) ​និង​កិច្ចប្រជុំកំពូល​អាស៊ីបូព៌ា (១០+៨ ) ​ជា​ដើម។ ​​មានការវិភាគ​បាន​ចង្អុល​បង្ហាញ​​ថា  ​យន្តការ​ទាំង​បី​នេះ​មិនមែន​ជា​វេទិកា​សមញ្ញ​នោះ​​ទេ​ ​គឺ​សុទ្ធតែ​មាន​ "ខ្លឹមសារ​​លក្ខណៈ​ជាក់ស្តែង" ​ដូច្នេះ  ​ប្រធានបទ​នឹង​មិន​គ្រាន់តែ​​ផ្តោត​ទៅ​លើ​បញ្ហា​អភិវឌ្ឍន៍​ដែល​ប្រទេស​ក្នុង​តំបន់​​យកចិត្តទុកដាក់​ជាមួយ​គ្នា​​ប៉ុណ្ណោះ​ទេ    គឺ​​ថែម​ទាំងនឹង​ពិភាក្សា​ដល់​ផែនការ​សហការ​ក្នុង​តំបន់​អាស៊ីបូព៌ា​ដែល​កាន់តែ​ពឺស្តារ​ និង​កាន់តែ​មាន​តម្លៃ​។

      បន្ទាប់ពី​បញ្ចប់​សន្និសីទ​​មួយចំនួន  ​លោក លី ខឺឈាំង​នឹង​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​នៅក្នុង​​ប្រទេស​មីយ៉ាន់ម៉ា។ ​នេះគឺជា​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី​ចិន​តាំង​ពី​រដ្ឋាភិបាល​ចិន​អាណត្តិ​ថ្មី​បាន​ឡើង​កាន់​មុខ​តំណែង៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ