តាំងពីបានបើកធ្វើមហាសន្និបាតតំណាងទូទាំងប្រទេសនៃបក្សកម្មុយនិស្តចិនលើកទី ១៨ រៀងមក សកម្មភាពផ្លាស់ប្តូរការទូតរបស់ក្រុមអ្នកដឹកនាំមជ្ឈឹមអាណត្តិថ្មីដែលមានលោក Xi Jinping ជាអគ្គលេខាធិការមជ្ឈិមបក្សកម្មុយនិស្តចិនបានដំណើរការកាន់តែញឹកញាប់។ មតិមហាជនបានសម្គាល់ថា សកម្មភាពការទូតដ៏សកម្មរបស់អ្នកដឹកនាំប្រទេសចិននឹងផ្តល់ផលប្រយោជន៍ល្អដល់ពិភពលោក។
ទីមួយគឺការទាក់ទងទ្វេភាគីកាន់តែស៊ីជម្រៅ។ ទីពីរ គឺក្នុងវិស័យសេដ្ឋកិច្ច បានធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេសកាន់តែជិតស្និទ្ធនិងមានកម្រិតខ្ពស់។ លោក Xi Jinping បានលើកឡើងនូវគំនិតស្តីពីការបង្កើត " តំបន់មួយផ្លូវមួយ " បានបង្កើតមូលដ្ឋានដ៏រឹងមាំដល់ការកសាង "ផលប្រយោជន៍សម្រាប់សហគម " ដែលបណ្តាប្រទេសអាស៊ីទទួលបានផលប្រយោជន៍រួមគ្នានិងឈ្នះ-ឈ្នះ។ ទីបី គឺលោក Xi Jinping បានលើកឡើងនិងផ្សព្វផ្សាយយ៉ាងច្បាស់លាស់អំពី " សុបិនប្រទេសចិន " ហើយលោកសកម្មស្វែងរកទំនាក់ទំនងរវាងសុបិនចិនជាមួយក្តីសង្ឃឹមខាងការអភិវឌ្ឍន៍របស់ប្រទេសដទៃ ដែលបាននាំអោយប្រជាជនបណ្តាប្រទេសទូទាំងពិភពលោកមានការគាំទ្រយ៉ាងខ្លាំង។