យុទ្ធសាស្ត្រ​និង​ញាណ​ទស្សនៈអំពី​ការទូត​របស់​លោក Xi Jinping ដែល​បាន​បញ្ហាញ​ឲ្យ​ឃើញ​ក្នុង​ដំណើរ​ទស្សនកិច្ច​​នៅក្រៅប្រទេស​ចំនួន​ ១០ លើក​
2014-10-09 14:58:22  cri  Web Editor:Wang Xing

       បន្ទាប់ពីត្រូវ​តែងតាំង​ជា​ប្រធានរដ្ឋ​ចិន​កាលពី​ខែ​មីនា​ ឆ្នាំ​២០១៣​ រហូត​មក​ទល់​​បច្ចុប្បន្ននេះ​​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លះ​ លោក Xi Jinpingបាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាមេរិក​ រុស្ស៊ី​និងទ្វីប​​អឺរ៉ុប​ ប្រទេស​ជិតខាង​នៅ​ទ្វីបអាស៊ី​បូព៌ា​ អាស៊ី​ខាងត្បូង​​អាស៊ីអាគ្នេយ៍​និង​អាស៊ី​កណ្តាល​ជាដើម​ ព្រម​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ទ្វីប​អាហ្វ្រិក​និង​អាមេរិក​ឡាទីន​ជាដើម ។

       សង្កេត​មើល​ពី​ដំណើរ​ទស្សនកិច្ច​ខាងលើ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្រែប្រួល​និង​ការមិន​ប្រែប្រួល​នៃ​ថានៈអន្តជាតិ​របស់​ប្រទេស​ចិន ពោល​គឺ​ទីមួយ​ ទន្ទឹម​និង​កម្លាំង​ជាតិ​ចិន​បាន​កើន​ឡើង​ ប្រទេស​ចិន​ចាំបាច់​ត្រូវ​កែសម្រួល​តួនាទី​របស់​ខ្លួន​ ដើម្បី​កែលំអ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ប្រទេស​ធំផ្សេង​ៗ​ ហើយ​​ធ្វើ​ការពិគ្រោះ​ពិភាក្សា​គ្នា​អំពី​បញ្ហា​លើ​ពិភពលោក​កាន់តែ​ច្រើន​ និង​ទទួល​រ៉ាប់រ៉ង់​ភារកិច្ច​អន្តរជាតិ​កាន់តែ​ច្រើន​ ។ ក្រៅ​ពី​នេះ​ ប្រទេស​ចិនត្រូវ​ប្រកាន់ខ្ជាប់​ការកំណត់ថានៈជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ប្រកាន់​អកប្បកិរិយា​យ៉ាង​ច្បាស់លាស់និង​ចាត់ធ្វើ​ប្រតិបត្តិការ​ជាក់ស្តែង​ដើម្បី​ដោះស្រាយ​កង្វល់​គ្រប់យ៉ាង​នៃបណ្តា​ប្រទេស​ជិតខាង​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ។

       កាលពី​ខែ​មីនា​ ឆ្នាំ​២០១៣​ ​លោក Xi Jinping បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​​ដែល​ជា​ទស្សនកិច្ច​នៅក្រៅប្រទេស​លើក​ដំបូង​របស់​លោក​ ។ បន្ទាប់មក នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៤ លោកបាន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅប្រទេស​រុស្ស៊ី​ម្តង​ទៀត​ដើម្បី​​ចូលរួម​ពិធី​សម្ពោធ​បើក​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ Sochi នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​រវាង​ចិននិងរុស្ស៊ី​មាន​សារៈសំខាន់ណាស់​ក្នុង​ការ​បង្កើត​បរិយាកាស​អន្តរជាតិ​​ដ៏​ល្អ ។

នៅ​ខែ​មិថុនា​ឆ្នាំ​២០១៣​ លោក​ Xi ​Jin​ping​ និង​លោក ​Obama​ បាន​រៀបចំ​ធ្វើ​ការជួប​សន្ទនា​រវាង​អ្នក​ដឹក​នាំ​កំពូល​ចិន​និង​អាមេរិក​នៅ​រដ្ឋ ​California​ របស់​អាមេរិក​ គឺ​មាន​គោលដៅ​បង្កើត​ផ្លូវ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ធំ​ៗ​ធុន​ថ្មី​ដែល​មិន​ប៉ះ​ទង្គិច​គ្នា ​មិន​បដិបក្ខ​គ្នា ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​និង​សហប្រតិបត្តិការ​និង​ឈ្នះ​ជា​មួយ​គ្នា ។

នៅ​ខែ​មីនា​ឆ្នាំ​២០១៤​ លោក​ Xi​ Jin​ping​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​អឺរ៉ុប​បួន​ហើយ​បាន​ជួប​សន្ទនា​ជា​មួយ​អ្នក​ដឹក​នាំ​សម្ព័ន្ធ​អឺរ៉ុប​ លោក​គូស​បញ្ជាក់​ថា​ រួម​គ្នា​បង្កើត​ទំនាក់​ទំនង​ដៃគូ​ធំ​បួន​ខាង​សន្តិភាព​ កំណើន​ កំណែ​ទម្រង់​និង​វប្បធម៌​រវាង​ចិន​និង​អឺរ៉ុប ។

ក្នុង​ទស្សនកិច្ច​១០​លើក​មក​ទល់​បច្ចុប្បន្ន ​ដំណើរ​ពាក់​កណ្តាល​របស់​លោក​ Xi ​Jin​ping ​សុទ្ធតែ​នៅ​ប្រទេស​នៅ​ជិត​ខាង​ បាន​គម្រោង​គំនិត​យុទ្ធសាស្ត្រ​អំពី​តំបន់​ខ្សែ​សេដ្ឋកិច្ច​នៅ​ផ្លូវ​សូត្រ​និង​ផ្លូវ​សូត្រ​លើ​សមុទ្រ​សតវត្សរ៍​ទី​២១​ ។ ​យក​តំបន់​ខ្សែ​មួយ​និង​ផ្លូវ​មួយ​ជា​ស្លាប​ទាំង​ពីរ ​លោក​ Xi ​Jin​ping​ បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាស៊ី​កណ្តាល​ អាស៊ី​ខាង​ត្បូង​និង​អាស៊ី​អាគ្នេយ៍​យ៉ាង​ញឹក​ញយ​ ហើយ​បាន​បំពេញ​ទស្សនកិច្ច​ពិសេស​នៅ​ប្រទេស​អាស៊ី​ខាង​កើត​ពីរ​គឺ​កូរ៉េ​ខាង​ត្បូង​និង​ម៉ុងហ្គោលី​ដូច​ជា​ទៅ​សួរ​សុខ​ទុក្ខ​ញាតិ​សន្តាន​ដោយ​មិន​ដែល​មាន​កាល​ពី​មុន ។

ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​ លោក​ Xi ​Jin​ping​ បាន​ផ្សព្វ​ផ្សាយ​ញាន​ទស្សនៈ​ការទូត​ដែល​រាប់​អាន​ ជិត​ស្និទ្ធ​ អំណោយ​ផល​និង​ទ្រាំ ​បាន​បង្ហាញ​ឲ្យ​ឃើញ​គោលបំណង​ជិត​ស្និទ្ធ​ដែល​បង្កើន​ការផ្លាស់​ប្តូរ​ខាង​នយោបាយ​ ការត​ភ្ជាប់​ផ្លូវ​ថ្នល់​ ការទៅ​មក​ស្រួល​ខាង​ពាណិជ្ជកម្ម​ ការចល័ត​រូបិយវត្ថុ​និង​ការទាក់​ទង​របស់​ចិត្ត​ប្រជាជន​ជា​មួយ​ប្រទេស​នានា​​នៅ​ជិត​ខាង ​នាំ​ឲ្យ​មតិ​តួ​អង្គ​រួម​ខាង​វាសនា​បង្កើត​នៅ​ក្នុង​ប្រទេស​នៅ​ជិត​ខាង ។

ព្រម​ជា​មួយ​នេះ ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​យក​អាហ្វ្រិក​និង​អាមេរិកឡាទីន​ជា​តំណាង​បាន​មាន​ឋានៈ​សំខាន់​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ​Xi ​Jin​ping ​នេះ​ជា​គំរូ​សំខាន់​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ អត្តសញ្ញាណ​ខុស​គ្នា​របស់​ចិន​នឹង​ប្រទេស​ប៉ែក​ខាង​លិច ។

      ថ្ងៃទី ៣០ ធ្នូ​ឆ្នាំ ២០១៣ ពេលរៀន​សូត្រ​ជា​សមូហភាព​នៅ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន លោក Xi Jinping បាន​ថ្លែង​សន្ទរកថា នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ពី​កម្រិត​យុទ្ធសាស្រ្ត​នូវ​ខ្លឹមសារ​ជា​ពិសេស​របស់​រូបភាព​ប្រទេស​ចិន បាន​បញ្ជាក់​ច្បាស់​ចំពោះ​គ្រប់​មជ្ឈដ្ឋាន​សង្គម​អំពី​គោលការណ៍​មួយ​ដែល​មិន​បាន​យកចិត្ត​ទុកដាក់​ជាយូរ​ណាស់​មក​ហើយ ។

      ថ្ងៃទី ២៨ ខែ​មិថុនា ឆ្នាំ ២០១៤ ក្នុង​មហា​សនិ្នបាត​រំលឹក​ខួប​ទី ៦០ ដែល​បាន​ប្រកាស​គោលការណ៍ ៥ ខ នៃ​ការ​រួមរស់​នៅ​ដោយ​សនិ្តភាព លោក Xi Jinping បាន​គូស​បញ្ជាក់​ម្តង​ទៀត​នូវ​ទស្សនៈពិភពលោក​ដែល​មាន​ការ​ណែនាំ​ជា​ក្រុម និង​មាន​បែបបទ​ប្រទេសចិន ហើយនិង​ប្លែកពី​ប្រពៃណី​របស​បស្ចិម​ប្រទេស គឺ សហគមន៍​អន្តរជាតិ​បាន​ក្លាយ​ទៅ​ជា​សហគមន៍​វាសនា ដែល​ក្នុង​រឿង​អ្នក​ក៍​មាន​ខ្ញុំ​ចូល​រួម ក្នុង​រឿង​ខ្ញុំ​ក៍​មាន​អ្នក​ចូល​រូម​ដែរ មាន​ប្រទេស​មួយ​ចំនួន​កាន់​តែ​សម្បូណ៍ហូហៀ តែ​ប្រទេស​មួយ​ចំនួន​ទៀត​មាន​ភាព​ក្រីក្រ​ពេល​យូរ ស្ថានភាព​បែប​នេះ​មិន​អាច​ចីរភាព​ទេ ។ ពេល​ប្រទេស​នានា​ស្វែង​រក​ការ​អភិវឌ្ឈន៍​របស់​ខ្លួន ត្រូវ​សកម្ម​ជំរុញ​ឲ្យ​ប្រទេស​ផ្សេង​ទៀត​អភិវឌ្ឈន៍​ជា​មួយ​គ្នា ឲ្យ​ប្រជាជន​ប្រទេស​នានា​អាច​ទទួល​បាន​ផល​ផ្លែផ្កា​របស់​ការ​អភិវឌ្ឈន៍​ដែល​កាន់តែ​ច្រើន​និង​កាន់​តែ​ល្អ ។

      សេចកី្ត​សង្ឃឹម​ចំពោះ​ជីវភាព​ដ៍​ល្អប្រសើរ​របស់​ប្រជាជន គឺជា​គោលដៅ​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កិច្ចការ​ទូត​របស់​ប្រទេស​ចិន ។ ក្នុងយុទ្ធសាស្ត្រ​និងគំនិង​នៃ​ការ​ទូត​ប្រទេស​ចិន ពិភពលោក​មួយ​ដែល​មាន​ប្រទេស​កាន់​តែ​ច្រើន​បំរះ​ខ្លួន​ចេញ​ផុត​ពី​ភាព​ក្រីក្រ​ក្លាយ​ទៅជា​ប្រទេស​ធូរធា មិន​មែន​ពិភពលោក​មួយ​ដែល​មាន​តែ​ប្រទេស​តិចតួច​ផ្តាច់ការ​លទ្ធផល​អភិវឌ្ឈន៍ នេះ​ទើប​ជា​អនាគត​ល្អបវរ​ដែល​ប្រជាជន​នៃ​ប្រទេសនានា​រួម​គ្នា​រងចាំ​និង​សង្ឃឹម ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ