ការចេញទៅ​ធ្វើ​ទេសចរណ៍​នៅ​ក្រៅ​ប្រទេស​ក្នុង​ឱកាស​បុណ្យ​ជាតិ​ចិន​របស់​អ្នក​ខេត្ត​ក្វាំងតុង​បាន​កើនឡើង​យ៉ាង​គំហុក ​ភ្ញៀវ​ទេសចរ​ខេត្ត​យូនណាន​ភាគ​ច្រើន​បាន​ទៅ​ធ្វើ​ទេសចរណ៍​នៅ​ប្រទេស​ជិត​ខាង​​ក្នុង​អំឡុងពេល​បុណ្យ​ជាតិ​ចិន​​
2014-10-02 15:38:00  cri  Web Editor:Deng Qian

      នៅ​ថ្ងៃទីមួយ​នៃ​សប្តាហ៍​ឈប់​សម្រាក​​សម្រាប់​​បុណ្យ​ជាតិ​ចិន​ "ថ្ងៃទី ១ តុលា"  ​អ្នក​ខេត្ត​ក្វាំងតុង​បាន​នាំគ្នា​​ចេញទៅ​ធ្វើ​ទេសចរណ៍​នៅ​ក្រៅ​ប្រទេស​យ៉ាង​ច្រើន​កុះករ ។ ​តាម​ព័ត៌មាន​នៃ​បណ្តា​ទីភ្នាក់ងារ​ទេសចរណ៍​ធំៗ​បាន​អោយ​ដឹងថា  ​គោលដៅ​ទេសចរណ៍​​ដូចជា​តំបន់​​តៃវ៉ាន់ ​និង​ប្រទេស​ថៃ ​ជប៉ុន ​កូរ៉េ​ខាង​ត្បូង​ជា​ដើម​ទទួល​បាន​ការស្វាគមន៍​​ខ្លាំង​បំផុត​សម្រាប់​ទេសចរ​ចិន​។ ​ក្នុង​អំឡុងពេល​សប្តាហ៍​មាស​នៃ​បុណ្យ​ជាតិ​ចិន  ​ភ្ញៀវ​ទេសចរណ៍​ខេត្ត​យូនណាន​ជា​ច្រើន​បាន​ជ្រើសរើស​ការចេញទៅ​ធ្វើ​ទេសចរណ៍​​នៅ​ប្រទេស​ជិតខាង​ដូចជា​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ​និង​ប្រទេស​អាស៊ី​ខាង​ត្បូង​ជា​ដើម។

      ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ព្រំដែន​នៅ​ក្រុង​គុនមីញ​បាន​ប្រាប់​អោយ​ដឹងថា  ​តាម​ទិន្នន័យ​មាន​ពាក់ព័ន្ធ​បាន​បង្ហាញ​ថា  ​ក្នុង​អំឡុង​ពេល​បុណ្យ​ជាតិ​ចិន​ឆ្នាំ​នេះ  ​កំណើន​​ភ្ញៀវ​ទេសចរណ៍​ចេញ​ពី​ច្រក​ព្រំដែន​គុនមីញ​​ទៅ​ធ្វើ​ទេសចរណ៍​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​និង​អាស៊ី​ខាង​ត្បូង​ជា​ដើម​បាន​កើនឡើង​យ៉ាង​​ច្រើន​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លង​ទៅ។  ​តាមទម្លាប់ ​​វិធី​ធ្វើ​ទេសចរណ៍​នាពេលកន្លង​ទៅ​គឺ​ខាង​ក្រុមហ៊ុន​ឬ​អង្គភាព​​ចុះឈ្មោះ​អោយ​បុគ្គលិក​ទៅ​ធ្វើ​ទេសចរណ៍​ជា​ក្រុម​​ ឬមួយ​ក៏​ខាង​ភ្នាក់ងារ​ទេសចរណ៍​នាំ​ភ្ញៀវ​ទៅ​ជា​ក្រុម​ធំ  ​តែ​ឆ្នាំ​នេះ ​ការទៅ​ធ្វើ​ទេសចរណ៍​តាម​រូបភាព​ជា​លក្ខណៈ​មិត្តភក្តិ​ឬ​ក្រុមគ្រួសារ​​​​បាន​ក្លាយ​ទៅ​ជា​ជម្រើស​ថ្មី​សម្រាប់​ការធ្វើ​ទេសចរណ៍​នៅ​បរទេស​​៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ