សហគមន៍​អន្តរជាតិ​អបអរសាទរ​ខួបទី​៦៥​ឆ្នាំ​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
2014-10-01 15:45:40  cri  Web Editor:Liu Yan

    នៅ​ក្នុង​ឱកាស​ខួបទី៦៥​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ អ្នក​ដឹកនាំ​នៃ​ប្រទេស​ជា​ច្រើន​និង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​អន្តរជាតិ​បាន​ផ្ញើសារលិខិត​​សំដែង​ប្រសិទ្ធពរ​ដ៏​ល្អ​បវរ​បំផុត​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ប្រទេស​ចិន​ ជូនពរឲ្យ​ប្រទេស​ចិន​មានភាព​រុង​រឿង​ថ្កុំថ្កើង​ ប្រជាជន​មាន​សុភមង្គល​និង​មាន​សុខុមាលភាព។

សហគមន៍​អន្តរជាតិ​មាន​ការ​កោត​សរសើរ​ចំពោះ​ប្រទេស​ចិន​ដែល​ទទួល​បាន​ស្នាដៃ​ដ៏​អស្ចារ្យ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន​ ដោយ​បាន​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​មាន​ភាពល្អ​ប្រសើរ​ ដោយឡែក​ឋានៈ​អន្តរជាតិ​កម្លាំងឥទ្ធិពល​របស់​ប្រទេស​ចិន​ក៏​ត្រូវ​បាន​លើក​កម្ពស់​ឥត​ឈប់ឈរ​ផងដែរ​។

សហគមន៍​អន្តរជាតិ​បាន​ជូនពរ​ដល់​ប្រទេស​ចិន​ឲ្យ​ទទួល​បាន​ស្នាដៃ​ថ្មី​កាន់តែធំ​ធេង​នៅ​ក្នុង​ដំណើរវិវឌ្ឍន៍​ប្រវិត្តសាស្ត្រ​ដ៏​មហិមា​នៃ​ការកសាង​ប្រទេស​ ហើយ​ជឿជាក់​ថា​ ការអភិវឌ្ឍន៍​របស់​ប្រទេស​ចិន​ជា​ឱកាស​ដ៏​នធំ​មហិមា​សម្រាប់​ពិភពលោក​ ប្រទេស​ចិន​ជា​កម្លាំង​សំខាន់​ដែល​គាំពា​សន្តិភាព​ពិភពលោក​ ជំរុញ​ការអភិវឌ្ឍន៍​រួម​គ្នា​ សង្ឃឹម​អាច​បន្ត​បង្កើន​ការផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​នឹង​ប្រទេស​ចិន​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ