យប់ថ្ងៃទី៣០ ខែកញ្ញា ស្ថានទូតប្រទេសចិនប្រចាំនៅឥណ្ឌូនេស៊ីនិងប្រទេសអាស៊ានបានរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចនៅទីក្រុងហ្សាកាតា ដើម្បីអបអសាទរខួបទី៦៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
លោកXieFengឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅឥណ្ឌូនេស៊ីបានថ្លែងសុន្ទរកថានៅក្នុងពិធីបដិសណ្ឋារកិច្ចថា រយៈពេល១០ឆ្នាំកន្លងទៅ ទន្ទឹមនឹងប្រទេសចិននិងឥណ្ឌូនេស៊ីមានការអភិវឌ្ឍន៍រៀងខ្លួន ទំនាក់ទំនងរវាងប្រទេសចិននិងឥណ្ឌូនេស៊ីបានកើនឡើងដោយឆាប់រហ័ស ហើយទទួលបានសមិទ្ធផលជាច្រើន។លោកបានមានប្រសាសន៍ទៀតថា ២០ថ្ងៃក្រោយ រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកJokoនឹងធ្វើសច្ចាប្រណិធានចូលកាន់មុខតំណែង។ឥណ្ឌូនេស៊ីនឹងឈានចូលដំណាក់កាលការអភិវឌ្ឍន៍ថ្មី ហើយទំនាក់ទំនងរវាងប្រទេសចិននិងឥណ្ឌូនេស៊ីក៏ប្រឈមមុខនឹងឱកាសនៃការអភិវឌ្ឍន៍ថ្មីនេះដែរ។ភាគីចិនសង្ឃឹមរួមសហការជាមួយនឹងរដ្ឋាភិបាលថ្មីរបស់ឥណ្ឌូនេស៊ី ដើម្បីដើរតាមទិសដៅដ៏ត្រឹមត្រូវដែលកសាងដោគ្រប់ជ្រុងជ្រាយនូវទំនាក់ទំនងជាដៃគូរយុទ្ធសាស្ត្រ និងចាត់ទុកការអភិវឌ្ឍន៍នៃប្រទេសទាំង២ជាកត្តារនៃការតភ្ជាប់គ្នា។
លោកSidartoប្រធានសន្និសីទប្រឹក្សានយោបាយប្រជាជនឥណ្ឌូនេស៊ីបានថ្លែងសុន្ទរកថានៅយប់ថ្ងៃដដែលនោះថា ទំនាក់ទំនងរវាងប្រទេសចិននិងឥណ្ឌូនេស៊ីកំពុងឋិតនៅក្នុងរយៈកាលសំខាន់នៃការអភិវឌ្ឍន៍ នាពេលអនាគតនឹងមានភាពកាន់តែល្អប្រសើរ។លោកសង្ឃឹមថា ការលើកស្ទួយភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ គឺមិនគ្រាន់តែបង្កើតសុភមង្គលជូនប្រជាជនចិនប៉ុណ្ណោះទេ ក៏អាចបង្កើតសុភមង្គលសម្រាប់តំបន់នេះនិងពិភពលោកទាំងមូលផងដែរ៕