ថ្ងៃទី៣០ ខែកញ្ញាជាទិវារំលឹកទុក្ករបុគ្គលនិងជាលើកដំបូងដែលប្រទេសចិនបានរៀបចំឡើង ដោយឡែកឆ្នាំនេះក៏ជាខួបទី៦៥ឆ្នាំដែលប្រទេសចិនបានបង្កើតឡើងផងដែរ។នៅវេលាព្រឹកព្រលឹម លោកXinJinpingនិងលោកLiKeqiangថ្នាក់ដឹកនាំបក្សនិងរដ្ឋប្រទេសចិន រួមជាមួយនឹងតំណាងមកពីមជ្ឈដ្ឋាននានានៅរដ្ឋធានីប្រទេសចិន ចូលរួមពិធីជូនកន្ត្រកផ្ការដល់វិមានរំលឹកវីរបរុសប្រជាជននៅទីលានTianAnMen។
ខែសីហា ឆ្នាំ២០១៤សន្និសីទលើកទី១០នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃមហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១២បានអនុម័តសេចក្តីសម្រេច កំណត់ទុកថ្ងៃទី៣០ ខែកញ្ញា ជាទិវារំលឹកវីរបរុសប្រជាជន៕