កិច្ចប្រជុំ​អង្គការ​មិត្តភាព​ស៊ីវិល​ចិន​-​អាស៊ាន​លើក​ទី ៩ ​បាន​បើក​ធ្វើ​នៅ​ក្រុង Cheng Du ​ប្រទេស​ចិន​
2014-09-20 16:47:49  cri  Web Editor:Deng Qian

      ថ្ងៃទី ១៩ ​ខែកញ្ញា  ​មានអ្នកចូលរួម​​ប្រហែល​ ៣០០ នាក់​ ដែលក្នុងនោះមានអតីតអ្នកដឹកនាំរដ្ឋាភិបាលសំខាន់ៗ​​របស់ប្រទេសសម្ព័ន្ធអាស៊ាន​  ​មន្ត្រីរដ្ឋាភិបាល​​ប្រទេសអាស៊ាន​  ​អ្នកទទួលខុសត្រូវនៃអង្គការមិត្តភាព​នៃ​​បណ្តាប្រទេស​​  ​ប្រេសិតស្ថានទូត​នៅ​បណ្តាប្រទេស​​ប្រចាំនៅ​ប្រទេស​ចិន  ​តំណាងមកពីរដ្ឋបាល​  ​មជ្ឈដ្ឋានសហគ្រាស  ​មជ្ឈដ្ឋានវប្បធម៌និងមជ្ឈដ្ឋានព័ត៌មាននៃបណ្តាប្រទេស​នានា  ​​​បានរួមគ្នាធ្វើជាសក្សី​​នៃ​ « សេចក្តីថ្លែងការណ៍ក្រុង Cheng Du » ​ដែលបានត្រូវអនុម័តដោយកិច្ចប្រជុំអង្គការមិត្តភាពស៊ីវិលចិន​-​អាស៊ានលើកទី  ​នេះ។

      ក្នុងសេចក្តីថ្លែងការណ៍​​បានលើកឡើងថា  ​កិច្ចប្រជុំអង្គការមិត្តភាពស៊ីវិលចិន​-​អាស៊ានលើកនេះបានធ្វើការពិភាក្សាដ៏ស៊ីជម្រៅដែលទាក់ទងទៅនឹងប្រធានបទស្តីពី​ " ​ទំនាក់ទំនង​​ចិន-​​អាស៊ាន៖ ​ក្តីស្រមៃ​​ថ្មីចំពោះអនាគត​ "   ​សេចក្តីថ្លែងការណ៍បាន​ប្រកាស​ថា ​នឹងសកម្មផ្តល់ការគាំទ្រដល់ការចុះហត្ថលេខាលើ​ " សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការជាមិត្តភាពនិងសុខដុមរមនារវាងប្រទេសចិននិងប្រទេសអាស៊ាន " ​ ​  ​ការចាប់ដំណើរការនូវការចរចាអោយតំបន់ពាណិជ្ជកម្មសេរីចិន​-អាស៊ានវិវឌ្ឍន៍ឡើងមួយកម្រិតទៀត​  ​ការបង្កើតធនាគារបណ្តាក់ទុន​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធទ្វីបអាស៊ី  ​និងសកម្មគាំទ្រដល់ការផ្តូចផ្តើមគំនិត​​សំខាន់ដូចជាការកសាងផ្លូវសូត្រលើសមុទ្រនាសតវត្សរ៍ទី ២១ជាដើម  ​ហើយគាំទ្រចំពោះ​​អាស៊ាន​​ក្នុង​ការ​ធ្វើ​ឯកភារូបនីយកម្ម​នៅឆ្នាំ ២០១៥  ​និងគាំទ្រ​តួនាទី​​ដឹកនាំរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់

      លោក Surin  Pitsuwan  ​អតីតអគ្គលេខាធិការសម្ព័ន្ធអាស៊ាន  ​បានថ្លែងថា  ​ឥឡូវនេះ  ​ទំនាក់ទំនងរវាងអាស៊ាននិងចិនបានឈានចូលដល់ដំណាក់កាលទុំជោរ​ ដែលជា​​ " ទសវត្សរ៍​​ត្បូងពេជ្រ​ " ​ហើយ ​កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរបានឈានចូល​ដល់​ផ្លូវល្បឿនលឿនរួចជាស្រេច។  ​ក្នុងវេទិកាជាន់ខ្ពស់នៃកិច្ចប្រជុំលើកនេះ  ​លោក  Ma  Biao  ​អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន​  ​បានថ្លែងថា  ​ប្រទេសចិននិងបណ្តាប្រទេសអាស៊ានត្រូវរួមគ្នាចាប់ផ្តើមដំណើរការថ្មី​​ដែលប្រកបដោយសន្តិភាព ​មេត្រីភាព ​សហការគ្នា​ក្នុង​​អាកប្បកិរិយាកាន់តែជាក់ស្តែង​ និងដោយតាមគំនិតដែលពោរពេញដោយ​ប្រាជ្ញា​ភ្លឺថ្លា​​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ