ថ្ងៃទី ១៨ ខែកញ្ញា កិច្ចប្រជុំអង្គការមិត្តភាពសង្គមស៊ីវិលចិន-អាស៊ានលើកទី ៩ ដែលមានរយៈពេល ៣ ថ្ងៃ បានសម្ពោធបើកនៅក្រុង Cheng Du ខេត្ត ស៊ឺឈួន ប្រទេសចិន។ លោក Ma Biao អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោកស្រី Gu Xiulian ប្រធានសមាគមចិន-អាស៊ាន លោក Feng Zuoku អនុប្រធានសមាគមមិត្តភាពប្រជាជនចិនជាមួយបរទេស លោក Tun Abdullah bin Haji Ahmad Badawi អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Surin Pitsuwan អតីតអគ្គលេខាធិការសម្ព័ន្ធអាស៊ាន លោក Korn Dabbaransi អតីតឧបនាយករដ្ឋមន្ត្រីថៃនិងជាប្រធានសមាគមមិត្តភាពថៃ-ចិន ឯកឧត្តម Ek Sam Ol ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងតំណាងពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមប្រហែលជា ៣០០ នាក់បានចូលរួមកិច្ចប្រជុំនេះ។
លោកស្រី Gu Xiulian បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធកិច្ចប្រជុំថា ប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន-អាស៊ានបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គំនិតស្តីពីសន្តិភាពនិងមេត្រីភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ការផ្លាស់ប្តូរនិងការសិក្សាពីគ្នាទៅវិញទៅមកបានត្រូវប្រជាជនទាំងពីរចិននិងអាស៊ានទទួលស្គាល់យ៉ាងទូលំទូលាយ។ គន្លឹះនៃការរក្សាសន្តិភាពពិភពលោក និងជំរុញអោយមានការអភិវឌ្ឍន៍ជាមួយគ្នា គឺធ្វើអោយប្រជាជនប្រទេសនានាស្វែងយល់ពីអត្ថន័យនៃសន្តិភាពនិងការអភិវឌ្ឍន៍ចំពោះមនុស្សជាតិ។ កិច្ចប្រជុំអង្គការមិត្តភាពសង្គមស៊ីវិលចិន-អាស៊ានបានលើកឡើងនូវភារកិច្ចដ៏សំខាន់នេះ និងបានដើរតួនាទីក្នុងការខិតខំដើម្បីសាបព្រោះគ្រាប់ពូជមិត្តភាព បង្កើតស្ពាននៃកិច្ចសហប្រតិបត្តិការ និងកសាងផ្លូវសន្តិភាព៕