ថ្ងៃទី៨ខែមេសា សន្និសីទប្រចាំឆ្នាំនៃវេទិកាអាស៊ីពួអៅ បានបើកធ្វើ ។ អ្នកដឹកនាំចិននិងបរទេសចំនួន១០រូបដែលមានលោកលីឃឺឈាំងនាយករដ្ឋមន្ត្រីចិនជាដើមនិងអញ្ជើញចូលរួមក្នុងសន្និសីទនេះ ។ ប្រធានបទនៃសន្និសីទលើកនេះ គឺអនាគតថ្មីរបស់អាស៊ី ស្វែងរកនិងបញ្ចេញកម្លាំងអភិវឌ្ឍន៍ថ្មី ។
លោកលីសាំងយ៉ាង ប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអាស៊ីនិងទូទាំងពិភពលោកនៃវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមប្រទេសចិនបានវែកញែកថា លក្ខណៈពិសេសលេចធ្លោនៃប្រទេសអាស៊ីនានាគឺមានច្រើនបែបយ៉ាងដែលបង្កើតឡើងដោយប្រវត្តិសាស្ត្រ និងវប្បធម៌ខុសគ្នា ដូច្នេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងជំរុញឲ្យមានសមាហរណកម្ម ភារៈកិច្ចជាបឋមគឺស្វែងរកមតិឯកភាពគ្នា ។ រីឯសន្និសីទពួអៅ ដែលជាវេទិកាសេដ្ឋកិច្ចស៊ីវិលដ៏មានលក្ខណៈអន្តរជាតិបែបនេះ គឺជាវេទិកាពិគ្រោះពិភាក្សាល្អមួយចំពោះភាគីមានពាក់ព័ន្ធនានា។