សកម្មភាព​ប្រព័ន្ធ​សារព័ត៌មាន​មួយ​ចំនួន​ដែល​មាន​ដូច​ជា​សន្និសីទ​តុ​មូល​របស់​មគ្គុទ្ទេសក៍​ប្រព័ន្ធ​សារព័ត៌មាន​នៃ​វេទិកា​អាស៊ី​Bo ​ao ​នឹង​បើក​ធ្វើ​នៅ​ថ្ងៃ​ទី​៨​ខែ​មេសា​
2014-04-08 15:30:04  cri  Web Editor:Sun Lingling

        ថ្ងៃ​ទី៧​ខែ​មេសា​ តាម​ការផ្តល់​ដំណឹង​ពី​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​វេទិកា​អាស៊ី​ Bo ​ao ​ថា ​សកម្មភាព​មួយ​ចំនួន​នៃ​ប្រព័ន្ធ​សារព័ត៌មាន​ដែល​មាន​ដូច​ជា​សន្និសីទ​តុ​មូល​របស់​មគ្គុទ្ទេសក៍​ប្រព័ន្ធ​សារព័ត៌មាន​និង​ការតាំង​ពិព័រណ៌​រូបថត​ដែល​មាន​ឈ្មោះ​ថា ​រក​ឃើញ​ភាពស្អាត​របស់​អាស៊ី​ជា​ដើម​ ពិធី​នេះ​រៀបចំ​ឡើង​ដោយ​វិទ្យុ​អន្តរជាតិ​ចិន​និង​វេទិកា​អាស៊ី ​Bo ​ao ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៨​ខែ​មេសា​ជា​ផ្លូវការ ​។ ​អ្នក​ដឹកនាំ​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​សកម្មភាព​មាន​ពាក់​ព័ន្ធ​មាន​ដូច​ជា​លោក ​Zhou ​Wen ​zhong ​អគ្គលេខាធិការ​នៃ​វេទិកា​អាស៊ី​ Bo ​ao ​លោក​ Wang ​Geng​nian ​អគ្គនាយក​​នៃ​វិទ្យុ​អន្តរជាតិ​ចិន​និង​លោក​ Xu ​jun ​ប្រធាន​ផ្នែក​ឃោសនា​នៃ​ខេត្ត ​Hai ​nan ​ជា​ដើម​ ។

        លោក ​Guo ​yan ​អ្នក​នាំ​ពាក្យ​ព័ត៌មាន​នៃ​សន្និសីទ​តុ​មូល​របស់​មគ្គុទ្ទេសក៍​ប្រព័ន្ធ​​សារព័ត៌មាន​បាន​ឧទ្ទេសនាម​ថា ​ក្នុង​ថានៈ​ជា​សាខា​វេទិកា​នៃ​សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៤​នៃ​វេទិកា​អាស៊ី ​Bo​ ao ​សន្និសីទ​តុ​មូល​របស់​មគ្គុទ្ទេសក៍​ប្រព័ន្ធ​សារព័ត៌មាន​នឹង​យក"​ការប្រឌិត​ថ្មី​និង​ភារកិច្ច​នៃ​ប្រព័ន្ធ​សារព័ត៌មាន​នៅ​យុគសម័យ​ឌីជីថល់"​ជា​រឿង​ពិភាក្សា​សំខាន់ ​ស្វាគមន៍​​មគ្គុទ្ទេសក៍​ប្រព័ន្ធ​សារព័ត៌មាន​នៃ​ប្រទេស​នានា​រួម​គ្នា​សន្ទនា​អំពី​ឱកាស​និង​ការសាក​ល្បង​នៃ​ប្រព័ន្ធ​សារព័ត៌មាន​នៅ​យុគសម័យ​ឌីជីថល់​ ពិភាក្សា​អំពី​ការប្រឌិត​ថ្មី​និង​ភារកិច្ច​នៃ​ប្រព័ន្ធ​សារព័ត៌មាន ។

        នៅ​ក្នុង​សន្និសីទ​តុ​មូល​លើក​នេះ ​មាន​មគ្គុទ្ទេសក៍​ប្រព័ន្ធ​សារព័ត៌មាន​ប្រមាណ​ជា​​២០​រូប​ដែល​មកពី​ប្រទេស​សឹង្ហបុរី​ កូរ៉េ​ខាង​ត្បូង ​ឥណ្ឌា ​អូស្ត្រាលី ​ឡាវ ​មីយ៉ាន់ម៉ា​និង​កម្ពុជា​ជា​ដើម​បាន​អញ្ជើញ​ចូល​រួម​ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ