ថ្ងៃទី៧ខែមីនា លោក Aleksandr Turchinov ប្រធានសភាដែលទទួលខុសត្រូវភារកិច្ចជំនួសប្រធានាធិបតីអ៊ុយក្រែនបានចុះហត្ថលេខាលើបទបញ្ជា បញ្ឈប់ប្រសិទ្ធិភាពនៃសេចក្តីសម្រេចស្តីពីការធ្វើការបោះឆ្នោតសកលនៃសភានៃសាធារណៈរដ្ឋស្វយ័ត
បទបញ្ជាចែងថា សេចក្តីសម្រេចនៃសាធារណៈរដ្ឋស្វយ័ត Crimea បានល្មើសគោលការណ៍ជាច្រើននៃរដ្ឋធម្មនុញ្ញអ៊ុយក្រែន ។ តាមរដ្ឋធម្មនុញ្ញកំណត់ថា អធិបតេយ្យភាពអ៊ុយក្រែនគឺមានក្នុងដែនទាំងអស់ ដែនដីអ៊ុយក្រែនក្នុងព្រំដែនបច្ចុប្បន្ននេះគឺពេញលេញមិនអាចបំពានបាន ។ សាធារណៈរដ្ឋស្វយ័ត Crimea ជាផ្នែកមួយដែលមិនអាចបែកចេញពីអ៊ុយក្រែន បញ្ហាដែលពាក់ព័ន្ធការកែប្រែទឹកដីអ៊ុយក្រែនចាំបាច់ត្រូវដោះស្រាយតាមការបោះឆ្នោតសកលនៃប្រជាពលរដ្ឋអ៊ុយក្រែនទាំងអស់ ។
លោក Martin Nesirky អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងនៅថ្ងៃដដែលថា លោក Ban Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវភាគីនានាឲ្យមានភាពស្ងៀមស្ងាត់ចំពោះការដែលសភានៃសាធារណៈរដ្ឋស្វយ័ត
លោក Dmitry Peskov អ្នកនាំពាក្យព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានថ្លែងនៅថ្ងៃដដែលថា រុស្ស៊ីមិនចង់ចាប់ផ្តើមសង្គ្រាមត្រជាក់ថ្មីទេ រុស្ស៊ីនិងប្រទេសប៉ែកខាងលិចមានសង្ឃឹមរកបានមធ្យោបាយដូចគ្នាសម្រាប់ដោះស្រាយវិបត្តិអ៊ុយក្រែន ។