ថ្ងៃទី៨ខែមីនា លោក Wang yi រដ្ឋមន្ត្រីការបរទេសចិនបានថ្លែងក្នុងសន្និសីទអ្នកសារព័ត៌មាននៃមហាសន្និបាតលើកទីពីរនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនសម័យទី១២ថា មានតែជម្រះប្រវត្តិសាស្ត្រយ៉ាងម៉ត់ចត់ កុំនិយាយយ៉ាងនេះយ៉ាងនោះ ទើបអាចដើរចេញពីភាពទាល់ច្រក ហើយត្រួសត្រាយបានល្អក្នុងពេលអនាគត ។ មានតែប្រកាន់ខ្ជាប់ដើរផ្លូវសន្តិភាពយ៉ាងពិតប្រាកដ ទើបអាចទទួលការជឿទុកចិត្តគ្នាពីប្រទេសនៅជាប់ជិតខាងនិងពិភពលោក ។ សង្ឃឹមថា អ្នកដឹកនាំជប៉ុនអាចយល់នូវហេតុផលជាមូលដ្ឋានទាំងនេះ អាចគោរពមនសិការមនុស្សជាតិនិងដែនកំណត់ដែលអាចអត់ទ្រាំបំផុតសម្រាប់យុត្តិធម៌អន្តរជាតិ ។
អ្នកសារព័ត៌មាននៃកាសែត Asahi Shinbun របស់ប្រទេសជប៉ុនបានថ្លែងនៅពេលសួរពីទំនាក់ទំនងចិននិងជប៉ុនថា នាយករដ្ឋម្ត្រីLi Keqiang ក៏បានលើកឡើងអំពីការគាំពារសមិទ្ធផលជោគជ័យនៃសង្គ្រាមលោកលើកទីពីរនិងរបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមក្នុងរបាយការណ៍ការងារនៃរដ្ឋាភិបាលលើកនេះដែរ ដាច់ខាតមិនអនុញ្ញាតឲ្យប្រវត្តិសាស្ត្រវិលត្រឡប់មកវិញទេ ។ អំពីការនេះ លោក Wang yi ថ្លែងថា សុន្ទរកថារបស់នាយករដ្ឋម្ត្រីLi Keqiang បានតំណាងឲ្យគោលបំណងរបស់ប្រជាជនចិន បានបង្ហាញឲ្យឃើញនូវកាតព្វកិច្ចគាំពារសន្តិភាពរបស់ប្រទេសចិន យើងនឹងគាំទ្រទាំងស្រុង ។