លោក Zhang Yun ling សមាជិកនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងជាសមាជិកស្រាវជ្រាវនៃបណ្ឌិតសភាសង្គមវិទ្យាសាស្ត្រចិនបានថ្លែងនៅពេលទទួលសម្ភាសន៍ពីអ្នកសារព័ត៌មាននៃវិទ្យុអន្តរជាតិចិនថា ការយល់ដឹងអំពីវប្បធម៌ទ្វេភាគីជាគន្លឹះនៃការបង្កើតឆ្នាំផ្លាស់ប្តូរវប្បធម៌ចិននិងអាស៊ាននៅឆ្នាំនេះ ការផ្លាស់ប្តូរវប្បធម៌ច្រើនស្រទាប់រវាងប្រទេសចិននិងប្រទេសអាស៊ីអាគ្នេយ៍ត្រូវកែប្រែពីទំនាក់ទំនងចម្រុះរវាងប្រទេសទៅជាទំនាក់ទំនងសង្គមស៊ីវិល ។
លោក Zhang Yun ling ថ្លែងថា បើប្រៀបធៀបជាមួយអាមេរិកនិងអឺរ៉ុប ប្រជាជនចិននៅតែមានការយល់ដឹងមិនសូវច្រើនចំពោះវប្បធម៌ប្រទេសអាស៊ីអាគ្នេយ៍ទេ ក្នុងទីផ្សារវប្បធម៌មានខ្សែភាពយន្ត ប្រលោមលោកនិងសៀវភៅប្រវត្តិសាស្ត្រជាដើមដែលបង្ហាញអំពីប្រទេសអាស៊ីអាគ្នេយ៍សុទ្ធតែនៅតិចណាស់ ។ អំពីការនេះ លោក Zhang Yun ling លើកឡើងថា ក្នុងឱកាសដែលឆ្នាំផ្លាស់ប្តូរវប្បធម៌ចិននិងអាស៊ានឆ្នាំ២០១៤ជិតមកដល់ មជ្ឈដ្ឋានវិជ្ជាចិនត្រូវបង្កើនការស្រាវជ្រាវនិងផ្សព្វផ្សាយចំពោះវប្បធម៌ប្រទេសអាស៊ីអាគ្នេយ៍ថែមមួយកម្រិតទៀត ។