ថ្ងៃទី៧ខែមីនា លោក Gao Hucheng រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងក្នុងសន្និសីទប្រកាសព័ត៌មាននៃមហាសន្និបាតលើកទីពីរនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនសម័យទី១២ថា ពោរពេញទៅដោយជំនឿចិត្តចំពោះការដែលពាណិជ្ជកម្មជាមួយបរទេសនៃប្រទេសចិនឆ្នាំនេះសម្រេចកំណើន៧ក្បៀស៥ភាគរយ ។
លោក Gao Hucheng ថ្លែងថា ពិនិត្យពីតម្រូវការអន្តរជាតិ សេដ្ឋកិច្ចពិភពលោកនាឆ្នាំ២០១៤អាចរក្សានិន្នាការដែលបន្តងើបឡើងវិញ ជាពិសេសគឺសេដ្ឋកិច្ចប្រទេសមានការរីកលូតលាស់បានចាប់ផ្តើមងើបឡើងវិញ តម្រូវការនឹងកើនឡើងជាបណ្តើរៗ បញ្ហានេះនឹងជួយដល់ការនាំចេញនៃប្រទេសចិន ។ ពិតមែនតែតួអង្គសេដ្ឋកិច្ចថ្មីបានបង្ហាញពីភាពយឺតយ៉ាវនៃកំណើន ក៏ប៉ុន្តែសភាពជាទូទៅនៃសេដ្ឋកិច្ចគឺល្អប្រសើរ មានសមត្ថភាពពុះពារឧបសគ្គខ្លះដែលបានប្រឈមនៅពេលបច្ចុប្បន្ននេះ ។