ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​តៃវ៉ាន់​​បកស្រាយ​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់​​ក្នុង​របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន​ដែល​ថ្លែង​ដោយ​លោក​ លី ខឺឈាង ​ថា  ​សភាពការណ៍​សន្តិភាព​រវាង​ត្រើយ​ទាំង​សង្ខាង​មិន​អាច​ទប់​ស្កាត់​បាន​ទេ​
2014-03-07 16:01:20  cri  Web Editor:Deng Qian

      ដៅ​ចំពោះ​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់​​ក្នុង​របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន​ច្បាប់​ទី​មួយ​របស់​លោក លី ខឺឈាង ​នាយករដ្ឋមន្ត្រី​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ ​កាសែត​តៃវ៉ាន់​​ជា​ច្រើន​បាន​ធ្វើ​ការបកស្រាយ​ជា​បន្តបន្ទាប់​កាល​ពី​ថ្ងៃ​ទី ៥ ​និង​ថ្ងៃ​ទី ៦  ​ខែ​មីនា​ថា​  ​ប្រកាន់ខ្ជាប់​" ​ប្រជាជន​ត្រើយ​ទាំង​សង្ខាង​ជា​សាច់ញាតិ​​ជិតស្និទ្ធ​​រួម​គ្រួសារ​​ " ​សង្ឃឹម​ថា​ភាគី​ទាំង​ពីរ​នៃ​ត្រើយ​ទាំង​សង្ខាង​ច្រក​សមុទ្រ​" ​កាន់តែ​ខិតជិត កាន់តែ​ស្និទ្ធស្នាល​ ",  ​ជំរុញ​ការងារ​ក្រោម​ក្របខ័ណ្ឌ​មាន​ប្រទេស​ចិន​តែ​មួយ​  ​សភាពការណ៍​សន្តិភាព​រវាង​ត្រើយ​ទាំង​សង្ខាង​មិន​អាច​ទប់ស្កាត់​​បាន​ទេ។

      កាសែត « China Times »​បាន​ផ្សាយ​ហើយ​បាន​ដក​ស្រង់​សម្តី​របស់​លោក Zhang  Zhijun  ​ប្រធាន​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​នៃ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ថា  ​ចំពោះ​ការ​ជួប​សន្ទនា​រវាង​អ្នក​ដឹកនាំ​ត្រើយ​ទាំង​សង្ខាង  ​ខាង​ចិន​ដី​គោក​គឺ​ប្រកាន់​អាកប្បកិរិយា​សកម្ម​ជា​រៀង​រហូត​, ​រីឯ​ទី​កន្លែង​​នៃ​ការជួបសន្ទនា​  ​ត្រូវ​ពិភាក្សា​ដោយ​ត្រើយ​ទាំង​ពីរ​ផ្ទាល់  ​ដើម្បី​អាច​ស្វែង​រក​បាន​ទី​កន្លែង​មួយ​ដែល​ទ្វេ​ភាគី​សុទ្ធតែ​ទទួល​យក​បាន។

      សេចក្តីអត្ថាធិប្បាយ​នៃ​កាសែត « ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ចិន »​បាន​សម្គាល់​ថា ​បើ​មើល​របាយការណ៍​នេះ​តាម​ទស្សនៈ​ត្រើយ​ទាំង​សង្ខាង ​ខ្លឹមសារ​ដែល​គួរឲ្យ​យកចិត្តទុកដាក់​បំផុត​គឺ​ការរៀបរាប់​នៃ​​គោលនយោបាយ​ស្តីពី​ទំនាក់ទំនង​ត្រើយ​ទាំង​សង្ខាង​ ​ដែល​បាន​រៀបរាប់​យ៉ាង​ពឹស្តា​ពេញលេញ​ ហើយ​មាន​" លក្ខណៈ​អាច​អនុវត្ត​បាន​ "។  ​សេចក្តីអត្ថាធិប្បាយ​នេះ​បាន​យកចិត្ត​ទុកដាក់​ជា​ពិសេស​ដល់​សេចក្តីថ្លែងការណ៍​អំពី​ " ​ការជំរុញ​ឲ្យ​សេដ្ឋកិច្ច​ទាំង​ពីរ​មាន​ការសម្របសម្រួល​គ្នា​ "  ព្រោះ​ការលើកឡើង​បែប​នេះ​មាន​លក្ខណៈ​កសាង​គ្រប់គ្រាន់​ នឹង​ទទួល​បាន​ការយកចិត្តទុកដាក់​កំរិត​ខ្ពស់​ពី​ខាង​តៃវ៉ាន់៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ