លោក Han Zheng សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកម្មុយនិស្តចិន និងជាលេខាធិការគណៈកម្មាធិការបក្សកម្មុយនិស្តចិនប្រចាំក្រុងសៀងហៃបានថ្លែងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ៦ ខែមីនាថា នឹងខិតខំប្រឹងប្រែងដើម្បីសម្រេចដាក់ចេញនូវរបបនិងយន្តការដែលអាចចម្លងនិងអាចប្រើទូលាយក្នុងក្របខ័ណ្ឌទូទាំងប្រទេសចិនក្នុងអំឡុងពេលប្រារព្វខួបឆ្នាំទីមួយដែលតំបន់ពាណិជ្ជកម្មសេរីសៀងហៃចាប់ដំណើរការ។
តំបន់ពាណិជ្ជកម្មសេរីសាកល្បងសៀងហៃចិនបានចាប់ផ្តើមដំណើរការជាផ្លូវការកាលពីខែកញ្ញាឆ្នាំ ២០១៣ ។ លោក Han Zheng បានមានប្រសាសន៍ថា គោលបំណងទូទៅនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីសៀងហៃគឺជាការច្នៃប្រឌិតថ្មីនៃរបប ចំណែកខ្លឹមសារនៃការច្នៃប្រឌិត គឺស្ថិតក្រោមលក្ខខ័ណ្ឌបើកចំហ ត្រូវធ្វើយ៉ាងម៉េចដើម្បីជំរុញឲ្យការបណ្តាក់ទុននិងការធ្វើពាណិជ្ជកម្មកាន់តែមានភាពងាយស្រួល ត្រូវស្វែងរកយន្តការគ្រប់គ្រង យន្តការដំណើរការ និងរបៀបគ្រប់គ្រងត្រួតពិនិត្យមួយ ដែលអាចតភ្ជាប់ជាមួយច្បាប់សម្រាប់ប្រើជាទូទៅលើទូទាំងពិភពលោក។
លោកបានសង្កត់ធ្ងន់ថា លក្ខណៈសំខាន់នៃការស្វែងរករបប យន្តការ និង របៀបទាំងនេះ គឺមិនគ្រាន់តែដើម្បីអាចអនុវត្តនៅក្នុងតំបន់ពាណិជ្ជកម្មសេរីសៀងហៃប៉ុណ្ណោះទេ ដូច្នេះចាំបាច់ត្រូវតែអាចចម្លងនិងអាចប្រើដោយទូលាយ៕