តំណាងប្រទេសចិនបានអធិប្បាយអំពីគោលជំហរបស់ភាគីចិនក្នុង​បញ្ហានុយគ្លេអែរ​អ៊ីរ៉ង់ចំពោះអង្គការថាមពលបរមាណូអន្តរជាតិ
2014-03-06 15:38:09  cri  Web Editor:cambodian

ថ្ងៃទី៥ខែមីនា      លោកឆឹងជីងយកតំណាងប្រទេសចិនប្រចាំនៅអង្គការ​

សហប្រជាជាតិនៅក្រុងវិយែននិងអង្គការអន្តរជាតិដទៃទៀតបានថ្លែងថា  ការ​

ដែលប្រទេសអ៊ីរ៉ង់បានអនុវត្តន៍តាមវិធានការមានពាក់ព័ន្ធក្នុងក្របខ័ណ្ឌកិច្ចសហ​ប្រតិបត្តិការដែលបានឯកភាពជាមួយអង្គការថាមពលបរមាណូអន្តរជាតិកាលពី​ខែវិច្ឆកាឆ្នាំទៅមិញព្រមនិងធ្វើការសន្យាថែមទៀត  គឺបានបោះជំហ៊ានទៅមុខ​យ៉ាងសកម្ម  ប៉ុន្តែ  បញ្ហាដែលសេសសល់នៅមិនទាន់ដោះស្រាយនោះ  នៅតែ​ត្រូវធ្វើការខិតខំឲ្យកាន់តែច្រើនថែមទៀត ។

   លោក ឆឹងជីងយក បានថ្លែងក្នុងសន្និសីទក្រុមប្រឹក្សាអង្គការថាមពលបរមាណូ​អន្តរជាតិថា    ភាគីចិនសង្ឃឹមថាអង្គការនេះបន្តប្រកាន់នូវអកប្បកិរិយាយុត្តិធ៌ម​និងជំនាញ  ព្រមនិងដើរតួនាទីមានលក្ខណៈកសាងក្នុងវិស័យត្រួតពិនិត្យការធានា​ចំពោះអ៊ីរ៉ង់និងការជំរុញឲ្យមានការដោះស្រាយបញ្ហានុយគ្លេអែអ៊ីរ៉ង់ដោយសន្តិវិធី។

លោកបានថ្លែងថា  បច្ចុប្បន្ននេះ  ប្រទេសទាំង៦និងប្រទេសអ៊ីរ៉ង់កំពុងតែជំរុញ​ការនិយាយឆ្លើយឆ្លងគ្នាដោយឈរលើចំណុចចាប់ផ្តើមថ្មី ។  កាលពីពេលកន្លង​ទៅថ្មីៗនេះ  សន្និសីទនិយាយឆ្លើយឆ្លងគ្នាដែលបានធ្វើនៅក្រុងវិយែនទទួលបាន​សមិទ្ធផលយ៉ាងសកម្ម  ហើយបានចាប់ដំណើរការនៃកិច្ចចរចារខាងកិច្ចព្រមព្រៀង​ដោយសព្វមុខ។ ជានិច្ចកាលភាគីចិនយល់ឃើញថា  ការនិយាយឆ្លើយឆ្លងនិងការ​ចរចារ  ជាផ្លូវត្រឹមត្រូវតែមួយគត់សម្រាប់ការដោះស្រាយបញ្ហានុយគ្លេអែអ៊ីរ៉ង់ ។ ​យើងខ្ញុំបានធ្វើការខិតខំជាប់ជានិច្ចនូវការជំរុញឲ្យមានកិច្ចការចរចារ  បានដើរ​តួនាទីក្នុងលក្ខណៈកសាងសម្រាប់ជំរុញដំណើរចរចារដោយសន្តិវិធីអំពីបញ្ហា​នុយគ្លេអែអ៊ីរ៉ង់ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ