ប្រព័ន្ធ​សារ​ព័ត៌មាន​អាមេរិក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របាយការណ៍​ការងារ​នៃ​រដ្ឋាភិបាល​ចិន​
2014-03-06 16:03:32  cri  Web Editor:Sun Lingling

ប្រព័ន្ធ​សារ​ព័ត៌មាន​សំខាន់ៗ​ជា​ច្រើន​របស់​ប្រទេស​អាមេរិក​សុទ្ធតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របាយការណ៍​ការងារ​នៃ​រដ្ឋាភិបាល​ចិន​ដែល​លោក ​Li ​Ke ​qiang ​នាយករដ្ឋមន្ត្រី​ចិន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៥ខែ​មីនា ។

ទី​ភ្នាក់​ងារ​ព័ត៌មាន ​The ​Associated​ Press ​របស់​អាមេរិក​បាន​ផ្សាយ​ថា ​នាយករដ្ឋមន្ត្រី​ Li ​Ke​ qiang ​បាន​ប្រកាស​ពី​គោលដៅ​នៃ​កំណើន​សេដ្ឋកិច្ច​ដល់​៧​ក្បៀស​៥​ភាគ​រយ​នា​ឆ្នាំ​នេះ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​របាយការណ៍​ការងារ​នៃ​រដ្ឋាភិបាល​ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ​ស្រប​ពេល​ដែល​ធ្វើ​ការកំណែ​ទម្រង់​សេដ្ឋកិច្ច​ដោយ​ស៊ី​ជម្រៅ ​រដ្ឋាភិបាល​ចិន​នឹង​មិន​ឲ្យ​សេដ្ឋកិច្ច​ចិន​កើន​ឡើង​យឺត​ពេក​ទេ ​ហើយ​ក៏​មិន​ឲ្យ​អត្រា​បាត់​បង់​ការងារ​ធ្វើ​កើន​ឡើង​ដែរ​ ។ ផ្តោត​ចំពោះ​​ការដែល​រដ្ឋាភិបាល​ចិន​នឹង​ចាត់​វិធានការ​ជា​ច្រើន​ដូច​ជា​ការបិទ​រោងចក្រ​អគ្គិសនី​ធ្យូង​ថ្ម​កាន់តែ​ច្រើន​ដើម្បី​កាត់​បន្ថយ​ការបំពុល​ដែល​លើក​ឡើង​ក្នុង​របាយការណ៍​ការងារ​នៃ​រដ្ឋាភិបាល​ ព្រម​ទាំង​ការបន្ថែម​ប្រាក់ទុន​ទៅ​លើ​សាលា​រៀន​ក្នុង​តំបន់​ក្រីក្រ​និង​ការធានា​រ៉ាប់​រង​ខាង​ការព្យាបាល​ជម្ងឺ ​ទី​ភ្នាក់ងារ​ព័ត៌មាន ​The ​Associated ​Press​ របស់​អាមេរិក​ដោយ​យោង​តាម​សំដី​របស់​អ្នក​ជំនាញការ​អាមេរិក​ថា ​នេះ​ជា​ការប្រកាស​ប្រឆាំង​ចំពោះ​ភាព​ក្រីក្រ​និង​ការបំពុល​របស់​នាយករដ្ឋមន្ត្រី​ Li ​Ke ​qiang​ដែល​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​មាន​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ជីវភាព​ប្រជាពលរដ្ឋ​និង​សង្គម ។

       ចំណែក​​កាសែត ​The ​New ​York ​Times ​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កញ្ចប់​ថវិកា​យោធា​នៃ​ប្រទេស​ចិន​ដែល​លើក​ឡើង​ក្នុង​របាយការណ៍​ការងារ​នៃ​រដ្ឋាភិបាល ​ការផ្សាយ​នៃ​កាសែត​នេះ​ចែង​ថា ​ថវិកា​សម្រាប់​ចំណាយ​លើ​ផ្នែក​យោធា​នៃ​ប្រទេស​ចិន​បាន​កើន​ឡើង​១២​ក្បៀស​២​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នា​ឆ្នាំ​ទៅ​មិញ​ ។ ការផ្សាយ​ចែង​ថា ​ឥស្សរជន​វិភាគ​ជា​ច្រើន​បាន​សម្គាល់​ថា​ ប្រទេស​ចិន​ជា​តួ​អង្គ​សេដ្ឋកិច្ច​ធំ​ទីពីរ​លើ​ទូទាំង​ពិភពលោក ​ភាពខ្លាំង​ក្លា​កាន់តែ​ខ្លាំង​ឡើង​នៃ​កម្លាំង​យោធា​ប្រទេស​ចិន​គឺ​ដូច​គ្នា​និង​ទ្រង់​ទ្រាយ​សេដ្ឋកិច្ច​និង​កម្លាំង​ឥទ្ធិពល​ខាង​នយោបាយ​លើ​ទូទាំង​ពិភពលោក​នៃ​ប្រទេស​ចិន ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ