ភាគី​យោធា​ចិន​បាន​សំដែង​ថា​ការបង្កើន​ថវិការ​ខាង​ការពារ​ជាតិ​គឺ​សមរម្យ​  ​​នឹង​ដើរ​ផ្លូវ​កសាង​កងទ័ព​ការពារ​ជាតិ​ដែល​មាន​ការបណ្តាក់​ទុន​តិច​តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​
2014-03-06 16:02:02  cri  Web Editor:Deng Qian

      លោក​ Sun  Huangtian  ​អគ្គនាយករងភស្តុភារនៃកងទ័ពរំដោះប្រជាជនចិនបានថ្លែងនៅថ្ងៃទី  ​ខែមីនាថា  ​ការបង្កើន​ថវិការ​​ខាង​ការពារ​ជាតិ​របស់​ប្រទេស​ចិន​គឺ​សមរម្យ  ​ទំរង់​គឺ​មាន​កំរិត  ​បើ​ប្រៀបធៀប​នឹង​ប្រទេស​សំខាន់​ផ្សេង​នៅ​លើ​ពិភពលោក  ​គឺ​​ស្ថិត​នៅ​កំរិត​ទាប​បង្គួរ។​  ​លោក​បាន​សង្កត់​ធ្ងន់​ថា ​ចំពោះ​កងទ័ព​  ចាំបាច់​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​និង​ប្រើប្រាស់​ឲ្យ​បាន​ល្អ​​នូវ​ថវិការ​យោធា​ដែល​​មាន​កំរិត​​  ​ត្រូវ​ដើរ​ក្នុង​ផ្លូវ​កសាង​កិច្ចការ​ការពារ​ជាតិ​និង​កសាង​ទំនើបភាវុបនីយកម្ម​កងទ័ព​ដែល​មាន​ការបណ្តាក់​ទុន​សមរម្យ​តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ដោយ​ម៉ឹងម៉ាត់​មិន​ងាករេ។

      យោង​តាម​គម្រោង​ថវិការ​ដែល​មហាសន្និបាត​លើក​ទី ២ ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី ១២  ​បាន​ត្រួតពិនិត្យ  ​​ថវិការ​ខាង​ការពារ​ជាតិ​របស់​ប្រទេស​ចិន​សម្រាប់​ឆ្នាំ​ ២០១៤  ​គឺ​បាន​កើន​ឡើង​ ១២.២ % ​​បើ​ធៀប​នឹង​ឆ្នាំ​ទៅ​មិញ។

      លោក​ Sun  Huangtian  ​បាន​គូស​បញ្ជាក់​ថា  ​ត្រូវ​ធានា​ការកសាង​សម្ភារៈ​​បរិក្ខារ​យុទ្ធោបករណ៍​  ធានា​​ការកសាង​កម្លាំង​ប្រយុទ្ធ​ធុន​ថ្មី  និង​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ផ្នែក​យោធា​ធុន​ថ្មី​ដែល​មាន​គុណភាព​ខ្ពស់​  ​ដើម្បី​អាច​ផ្លាស់ប្តូរ​កម្លាំង​ហិរញ្ញវត្ថុ​ឲ្យ​ក្លាយ​ទៅ​ជា​កម្លាំង​ប្រយុទ្ធ​​ជា​អតិបរមា៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ