លោក Cui Tiankai សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកបានទទួលសម្ភាសន៍ពីអ្នកយកព័ត៌មាននៅក្រុងប៉េកាំងនាថ្ងៃទី ៥ ខែមីនា លោកបានថ្លែងថា ការរៀបរាប់អំពីការទូតចិនក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនបានបង្ហាញពីស្មារតីកំណែទម្រង់ ទំនាក់ទំនងរវាងប្រទេសធំសម័យថ្មីមិនមែនជាការតទល់ទេ គឺជាការឈ្នះ-ឈ្នះទាំងអស់គ្នា។
លោក Cui Tiankai បានមានប្រសាសន៍ថា ការរៀបរាប់ពីការទូតចិននិងស្ថានការណ៍អន្តរជាតិក្នុងរបាយការណ៍មានលក្ខណៈដៅចំពោះខ្លាំងណាស់។
លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនបានលើកនៅក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនថា ត្រូវរក្សាសមិទ្ធិផលនៃសង្គ្រាមលោកលើកទីពីរនិងសណ្តាប់ធ្នាប់បន្ទាប់ពីសង្គ្រាម មិនអនុញ្ញាតិជាដាច់ខាតនូវអ្វីដែលផ្ទុយពីចរន្តប្រវត្តិសាស្ត្រ។ ចំពោះការលើកឡើងនេះ លោក Cui Tiankai បានសំដែងថា " មានជនមួយចំនួនបានលើកឡើងថាត្រូវកែប្រែ បង្ក្រាបសណ្តាប់ធ្នាប់បែបនេះ ដូច្នេះ ទើបយើងលើកឡើងដោយមានលក្ខណៈដៅចំពោះថាត្រូវរក្សាគាំពារ ព្រោះសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរមានពាក់ព័ន្ធដល់សន្តិភាពនិងស្ថិរភាពទូទាំងពិភពលោក " ។