ថ្ងៃទី៤ខែមីនា លោក Qian Li hua ឧត្តមសេនីយត្រីយ៍ដែលជាអតីតប្រធានការិយាល័យកិច្ចការបរទេសនៃក្រសួងការពារជាតិចិនបានថ្លែងក្នុងកិច្ចប្រជុំពិភាក្សាដោយក្រុមនីមួយៗនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនថា នៅឆ្នាំ២០១៤ ប្រទេសចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកនៃវេទិកាក្នុងតំបន់អាស៊ាន រួមគ្នាគាំពារស្ថេរភាពនិងសន្តិសុខក្នុងតំបន់ ។
ពេលលោក Qian Li hua ឧត្តមសេនីយត្រីយ៍និយាយដល់កិច្ចសហប្រតិបត្តិការខាងកិច្ចការការពាររវាងប្រទេសចិននិងប្រទេសតំបន់អាស៊ាន លោកថ្លែងថា ប្រទេសចិននឹងបន្តចូលរួមការហ្វឺកហាត់ជាមួយកងទ័ពបរទេសដើម្បីរួមគ្នាគាំពារស្ថេរភាពនិងសន្តិសុខក្នុងតំបន់ លោកថ្លែងថា ស្ថាប័នការទូតនៃរដ្ឋាភិបាលចិននិងកងទ័ពរំដោះប្រជាមានិតុចិនបានចូលរួមការចរចាអំពីសន្តិសុខនិងយន្តការកិច្ចសហប្រតិបត្តិការមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយ ។ ក្នុងដំណាក់កាលខាងមុខនិងឆ្នាំនេះ យើងនឹងអនុវត្តន៍តាមសេចក្តីសម្រេចចិត្តនៃសន្និសីទរដ្ឋមន្ត្រីការបរទេសនៃវេទិកាតំបន់អាស៊ាន សកម្មចូលរួមការហ្វឺកហាត់ជាមួយកងទ័ពបរទេស ខំប្រឹងប្រែងបង្កើនការជឿទុកចិត្តគ្នា ការយល់ដឹងគ្នារវាងកងទ័ពចិននិងប្រទេសជាសមាជិកនៃវេទិកាតំបន់អាស៊ាន និងជាមួយកងទ័ពប្រទេសជាសមាជិកនៃសន្និសីទរដ្ឋមន្ត្រីការពារជាតិ១០បូក៨ ដើម្បីរួមគ្នាគាំពារស្ថេរភាពនិងសន្តិសុខក្នុងតំបន់ ។