លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានមានប្រសាសន៍នៅពេលលោកថ្លែងរបាយការណ៍ការងាររដ្ឋាភិបាលចិនក្នុងមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី ១២ កាលពីថ្ងៃទី ៥ ខែមីនាថា
យើងខ្ញុំបានយល់ដឹងយ៉ាងច្បាស់ថា នៅលើផ្លូវអភិវឌ្ឍន៍នៅមានការលំបាកនិងមានបញ្ហាប្រឈមជាច្រើន ។
សំខាន់គឺ មូលដ្ឋានសេដ្ឋកិច្ចនឹងនរវិវឌ្ឍន៍ទៅកាន់ទិសល្អមិនសូវវឹងមាំ កម្លាំងជំរុញកំណើនពីក្នុងប្រទេសនៅរង់ចាំការបង្កើនឡើង ។ វិស័យហិរញ្ញវត្ថុនិងពាណិជ្ជកម្មជាដើមនៅមានហានិភ័យខ្លះ។ ការបង្កើនកសិផលនិងការបង្កើនចំណូលរបស់កសិករកាន់តែពិបាក។ ធាតុអាកាស ទឹកនិងដីជាដើមក្នុងតំបន់ខ្លះបានត្រូវបំពុលយ៉ាងខ្លាំង ភារកិច្ចខាងការសំចៃថាមពលនិងការកាត់បន្ថយការបញ្ចេញសារធាតុពុលមានការលំបាកយ៉ាងខ្លាំង ។ បញ្ហាដែលប្រជាជនមិនពេញចិត្តនៅមានច្រើនបង្គួរ ដូចជាបញ្ហាផ្ទះសម្បែង សុវត្ថិភាពចំណីអាហារនិងឱសថ ការព្យាលបាលរោគ ការធានារ៉ាប់រងជរាភាព ការអប់រំ ការចាត់ចែងចំណូល សន្តិសុខក្នុងសង្គមជាដើម ។ បញ្ហាពុករលួយងាយកើតឡើង ។
លោក លី ខឺឈាង បានសង្កត់ធ្ងន់ថា អំពីបញ្ហាដែលនៅមាន រដ្ឋាភិបាលត្រូវតែស្វែងរកមូលហេតុរបស់ខ្លួន ដើម្បីរកវីធីដោះស្រាយ ។ ត្រូវចងចាំបេសកកម្មនិងកាតព្វកិច្ច បង្កើនមនសិការព្រួយបារម្មណ៍ចំពោះគ្រោះថ្នាក់ ដោះស្រាយបញ្ហាដោយមានប្រសិទ្ធភាពយ៉ាងប្រាកដប្រជា ដាច់ខាតមិនធ្វើឲ្យប្រជាជនអស់សង្ឃឹម ៕