លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានមានប្រសាសន៍នៅពេលលោកថ្លែងរបាយការណ៍ការងាររដ្ឋាភិបាលចិនក្នុងមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី ១២ នៅថ្ងៃទី ៥ ខែមីនាថា គោលដៅសំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាឆ្នាំនេះគឺ៖ តម្លៃផលិតផលក្នុងស្រុកសរុបនឹងកើនឡើងប្រហែល ៧.៥ % កំរិតឡើងថ្លៃរបស់ទំនិញប្រើប្រាស់សម្រាប់ប្រជាជននឹងគ្រប់គ្រងនៅត្រឹមប្រហែល ៣.៥ % នៅទីក្រុងនិងជនបទនឹងបន្ថែមឱកាសមានការងារធ្វើលើសពី ១០ លាននាក់ អត្រាបាត់អាជីពនៅទីក្រុងនិងជនបទដែលបានចុះឈ្មោះនឹងគ្រប់គ្រងនៅក្នុង ៤.៦ % ចំណូលនិងចំណាយលើផ្ទៃអន្តរជាតិមានតុល្យភាពជាមូលដ្ឋាន ខិតខំប្រឹងប្រែងឲ្យសម្រេចនូវចំណូលរបស់ប្រជាជននិងការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចវិវឌ្ឍន៍ទៅមុខដំណាលគ្នា។ បង្កើនតុល្យភាពសម្របសម្រួលចំពោះគោលដៅសំខាន់ដូចជា ការកើនឡើងនៃសេដ្ឋកិច្ច ការមានការងារធ្វើ តម្លៃទំនិញ ចំណូលនិងចំណាយអន្តរជាតិជាដើម។
លោក លី ខឺឈាង បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចភារកិច្ចគោលដៅខាងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនៅឆ្នាំនេះ ត្រូវក្តាប់ឲ្យបានល្អនូវគោលការណ៍និងគោលនយោបាយខាងក្រោមនេះ ៖
ទីមួយ ធ្វើឲ្យកំណែទំរង់ស៊ីជំរៅ ដើម្បីឲ្យមានកម្លាំងខ្លាំង។ ត្រូវធ្វើការកែទំរង់លើវិស័យដែលមហាជនមានសង្ឃឹមជាងគេ ត្រូវធ្វើការកែទំរង់នូវបញ្ហាលេចធ្លោបំផុតដែលបានកៀបសង្កត់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើឲ្យទីផ្សារដើរតួនាទីមានលក្ខណៈសំរេចក្នុងការចាត់ចែងធនធាន និងធ្វើឲ្យរដ្ឋាភិបាលពង្រីកនូវតួនាទីរបស់ខ្លូនកាន់តែល្អ។
ទីពីរ រក្សាសេដ្ឋកិច្ចឲ្យបាននិរន្តរភាពក្នុងចន្លោះសមហេតុផល។ ធ្វើឲ្យក្របខ័ណ្ឌគោលនយោបាយគ្រប់គ្រងម៉ាក្រូល្អពេញលេញ រក្សាកំណើនដោយនឹងនរ រក្សាកំរិតទាប នៃអត្រាមានការងារធ្វើ ព្រមនិងបង្ការកំរិតខ្ពស់នៃអតិផរណា បន្តអនុវត្តនយោបាយហិរញ្ញវត្ថុសកម្មនិងនយោបាយរូបិយវត្ថុយ៉ាងនឹងន ។