មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១២ និងមហាសន្និបាតលើកទី២នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១២ កំពុងបើកធ្វើនៅក្រុងប៉េកាំងប្រទេសចិន សហគមន៍អន្តរជាតិបានយកចិត្តទុកដាក់កម្រិតខ្ពស់ចំពោះការដែលមហាសន្និបាតទូទាំងប្រទេសចិនទាំង២ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចវិវឌ្ឍន៍រីកចំរើន។ អនុប្រធាននៃទីភ្នាក់ងារASIA NEWS TIMEថ្លែងថាៈ ការវិវឌ្ឍន៍នៃសេដ្ឋកិច្ចចិន បានជំរុញឲ្យការនាំចេញរបស់ប្រទេសអាស៊ីអគ្នេយ៍កើនឡើង ប្រទេសអាស៊ីអគ្នេយ៍មានជំនឿយ៉ាងមុតមាំជាទូទៅទៅលើសេដ្ឋកិច្ចរបស់ប្រទេសចិន។