រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ថា ​ឆ្នាំ​នេះ​ ត្រូវ​គិត​ដល់​ការលំបាក​ឲ្យ​បាន​ច្រើន​ខាង​ពាណិជ្ជកម្ម​ការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​
2014-03-04 15:31:41  cri  Web Editor:Sun Lingling

ថ្ងៃ​ទី៣​ខែ​មីនា ​លោក ​Gao ​Hu ​cheng​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​នៅ​ពេល​និយាយ​ដល់​ការសាក​ល្បង​ពី​លក្ខខ័ណ្ឌ​នៃ​វិស័យ​ពាណិជ្ជកម្ម​ការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​ចិន​ឆ្នាំ​នេះ​ថា ​លក្ខខ័ណ្ឌ​នៃ​វិស័យ​ពាណិជ្ជកម្ម​ការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​នៅ​ឆ្នាំ​នេះ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ទៅ​មិញ ​គ្មាន​កត្តា​ថ្មី​អ្វី​ដែល​បង្ក​ឲ្យ​មាន​ផលលំបាក​ទេ ​តែ​នៅ​ត្រូវ​គិត​ដល់​ការលំបាក​ឲ្យ​បាន​ច្រើន ​ត្រៀម​បម្រុង​គោលនយោបាយ​ខាង​ការបម្រុង​ទុក​ឲ្យ​បាន​ច្រើន ​ត្រូវ​បម្រើ​សេវាកម្ម​ដល់​សហគ្រាស​ក្នុង​គ្រប់​វិស័យ​ឲ្យ​បាន​កាន់តែ​ល្អ ​ជា​ពិសេស​គឺ​ខំ​ប្រឹង​ប្រែង​ក្នុង​វិស័យ​បង្កើត​ភាព​ងាយ​ស្រួល​ខាង​ពាណិជ្ជកម្ម ។

រសៀល​ថ្ងៃ​ដដែល​ ពេល​លោក ​Gao ​Hu ​cheng ​ទទួល​សម្ភាសន៍​ពី​អ្នក​សារ​ព័ត៌មាន​មុន​ពេល​ចូល​រួម​ការប្រជុំ​សម្ពោធ​បើក​នៃ​សន្និសីទ​លើក​ទីពីរ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី១២​បាន​ថ្លែង​ថា ​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​មាន​ដំណើរការ​ល្អ​ប្រសើរ​ឡើង​វិញ​ជា​សន្សឹមៗ​ ពិត​មែន​តែ​ជា​និន្នាការ​កើន​ឡើង​ ក៏​ប៉ុន្តែ​មាន​កត្តា​មិន​ទៀង​ទាត់​ជា​ច្រើន​ ។ ដូច្នេះ ​បើ​និយាយ​អំពី​ស្ថានការណ៍​ពាណិជ្ជកម្ម​ជា​មួយ​បរទេស​របស់​ចិន ​យើង​នៅតែ​ត្រូវ​គិត​ដល់​ការលំបាក​ឲ្យ​បាន​ច្រើន​ ត្រៀម​បម្រុង​គោលនយោបាយ​ខាង​ការបម្រុង​ទុក​ឲ្យ​បាន​ច្រើន ។

       នៅ​ឆ្នាំ​២០១៣​ តម្លៃ​សរុប​ខាង​ពាណិជ្ជកម្ម​នាំ​ចូល​និង​នាំ​ចេញ​ទំនិញ​នៃ​ប្រទេស​ចិន​បាន​វាយ​ទម្លុះ​ដល់​៤​លាន​លាន​ដុល្លារ​អាមេរិក​ជា​លើក​ដំបូង ​ហើយ​ក្លាយ​ទៅ​ជា​ប្រទេស​ពាណិជ្ជកម្ម​ធំ​បំផុត​លើ​ទូទាំង​ពិភពលោក​ដោយ​មាន​តម្លៃ​៤​លាន​១​សែន​៦​ម៉ឺន​លាន​ដុល្លារ​អាមេរិក ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ