លោក​ស្រី Fu Ying ​បាន​ថ្លែង​ថា  ​ប្រទេស​ចិន​នឹង​​វាយបង្ក្រាប​ភេរវនិយម​ដោយ​កម្លាំង​កាន់តែ​ខ្លាំង  ​សង្ឃឹម​ថា​ប្រទេស​កាន់តែ​ច្រើន​នឹង​យោគយល់​ហើយ​ផ្តល់​ការគាំទ្រ​
2014-03-04 15:55:32  cri  Web Editor:Deng Qian

      លោកស្រី ហ៊្វូ យីង  ​អ្នក​នាំ​ពាក្យ​មហាសន្និបាត​លើក​ទី ២ ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ថ្លែង​នៅ​ថ្ងៃ​ទី ​៤ ​ខែ​មីនា​ថា  ​ប្រទេស​ចិន​សង្ឃឹម​ថា​អាច​ទទួល​បាន​ការយោគយល់​និង​ការគាំទ្រ​កាន់តែ​ច្រើន​ពី​សហគមន៍​អន្តរជាតិ​ក្នុង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​វាយបង្ក្រាប​​ភេរវនិយម​ដោយ​កម្លាំង​កាន់តែ​ខ្លាំង។ 

      ក្នុង​សន្និសីទ​ព័ត៌មាន​ ​លោកស្រី​ ហ៊្វូ យីង​បាន​និយាយ​ដល់​ការវាយប្រហារ​ភេរវៈកម្ម​ដោយ​អំពើ​ហិង្សា​យ៉ាង​ឃោឃៅ​ដែល​បាន​កើត​នៅ​ក្រុង​ឃុនមិញ ​កាល​ពី​ថ្ងៃ​ទី ១ ​ខែ​មីនា​។ ​លោក​ស្រី​បាន​បង្ហាញ​ថា ​ក្នុង​ការវាយប្រហារ​នេះ ​ពួក​អន្តពាល​បាន​សម្លាប់​ជនស៊ីវិល​គ្មាន​កំហុស​​តាម​ទំនើង​​ចិត្ត​ ​ យើង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​រឿង​នេះ ​ហើយ​យើង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​​ចំពោះ​ប្រជាជន​ដែល​បាន​​ស្លាប់​បាត់បង់​ជីវិត​ ​សូម​សំដែង​​ការសួរសុខទុក្ខ​យ៉ា​ជ្រាលជ្រៅ​​ចំពោះ​ប្រជាជន​ដែល​រងគ្រោះ​។

      លោក​ស្រី​បាន​ថ្លែង​ថា  ​ភេរវនិយម​គ្មាន​ព្រំដែន​ទេ  សង្ឃឹម​ថា​ក្នុង​ពេល​អនាគត​ ​ក្នុង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​វាយបង្ក្រាប​​ភេរវនិយម​ ប្រទេស​ចិន​អាច​ទទួល​បាន​ការយោគយល់​និង​ការសម្របសម្រួល​​កាន់តែ​ច្រើន​ពី​សហគមន៍​អន្តរជាតិ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ