ប្រព័ន្ធ​សារ​ព័ត៌មាន​និង​វិជ្ជាករ​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​យក​ចិត្ត​ទុក​ដាក់​និង​មហាសន្និបាត​ទាំង​ពីរ​នៃ​ប្រទេស​ចិន​
2014-03-03 15:38:35  cri  Web Editor:Sun Lingling

រសៀល​ថ្ងៃ​ទី៣​ខែ​មីនា ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​សម្ពោធ​បើក​នៅ​ក្រុង​ប៉េកាំង ​ជា​មួយ​គ្នា​នេះ ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​នៃ​សភា​ដំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នឹង​បើក​ធ្វើ​នៅ​ថ្ងៃ​ទី៥​ខែ​មីនា​នៅ​ក្រុង​ប៉េកាំង​ដូច​គ្នា ។ រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​លើក​ឡើង​នូវ​របាយការណ៍​ការងារ​ទី​មួយ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ​រដ្ឋាភិបាល​ចិន​នឹង​ធ្វើ​ការកែ​ទម្រង់​ដោយ​គ្រប់​ជ្រុង​ជ្រោយ​និង​ស៊ី​ជម្រៅ​យ៉ាង​ណា​នោះ ​បាន​បញ្ហា​នេះ​ត្រូវ​ប្រព័ន្ធ​សារ​ព័ត៌មាន​និង​វិជ្ជាករ​នៃ​អាស៊ី​អាគ្នេយ៍​យក​ចិត្ត​ទុក​ដាក់ ។

       សាស្ត្រាចារ្យ​ម្នាក់​នៃ​វិទ្យាស្ថាន​អភិបាល​ការអភិវឌ្ឍន៍​ជាតិ​ថៃ​បាន​សម្គាល់​ថា ​ការកំណត់​ប្រជាជន​ជា​តួអង្គ​សំខាន់​នៃ​ប្រទេស​ជាតិ​ក្នុង​ឋានៈ​ទី​មួយ​ នាំឲ្យ​ប្រជាជន​ទទួល​ផលប្រយោជន៍​ជាក់​ស្តែង ​ខិត​ខំ​ប្រឹង​ប្រែង​សម្រេច​កិច្ចការ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មាន​ភាពសម្បូណ៌​ធូរធា​និង​ប្រទេស​ខ្លាំង​ក្លា ​​ការទាំង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​គោលដៅ​យុទ្ធសាស្ត្រ​ដែល​ធ្វើឲ្យ​កំណែ​ទម្រង់​និង​ការបើក​ទូលាយ​ដោយ​ស៊ី​ជម្រៅ​នៃ​រដ្ឋាភិបាល​ចិន ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ