ការ​ប្រមូល​មតិ​តាម​បណ្តាញ​អ៊ីនធើណេត​ស្តីពី​សកម្មភាព​ "ខ្ញុំ​មាន​សំណួរ​ចង់​សួរ​នាយករដ្ឋ​មន្ត្រីចិន"
2014-02-28 17:34:29  cri  Web Editor:Xu

 

 

      មហាសន្និបាតទាំងពីររបស់ប្រទេសចិនឆ្នាំ ២០១៤ ជិតនឹងបើកធ្វើហើយលោកLi Keqiang ​នាយករដ្ឋមន្ត្រីចិននឹងតាងនាមរដ្ឋាភិបាលចិនអណត្តិថ្មីធ្វើរបាយការណ៍ការងាររដ្ឋាភិបាលទៅកាន់អង្គមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន ព្រមនិងរៀបចំសន្និសីទកាសែតដើម្បីឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទាំងក្នុងនិងក្រៅប្រទេសអំពីបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងនយោបាយផ្ទៃក្នុងនិងកិច្ចការបរទេសរបស់ប្រទេសចិន តើសេដ្ឋកិច្ចចិនដែលញ៉ាំងឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលនិងកោតស្ញប់ស្ញែងនោះអាចបន្តអច្ឆរិយៈនៃកំណើនរបស់ខ្លួនទៀតទេ ? ​ហើយប្រឈមនឹងការការពារបរិស្ថានសុវត្ថិភាពចំណីអាហារការធានាខាងសង្គមនិងតុល្យាភាពនៃការអប់រំជាដើមដែលជាបញ្ហាពាក់ព័ន្ធនឹងគោលនយោបាយជាតិនិងជីវភាពរស់នៅរបស់ប្រជាជន តើរដ្ឋាភិបាលចិននឹងចាត់វិធានការអ្វីខ្លះដើម្បីដោះស្រាយឲ្យបានសមរម្យ ? ​ដោយឡែកក្នុងនាមជាសមាជិកទទួលខុសត្រូវមួយនៃសហគមន៍អន្តរជាតិ តើប្រទេសចិននឹងដើរតួនាទីអ្វីទៀតក្នុងកិច្ចការអន្តរជាតិ?​ ​ឆ្នាំ ២០១៤នេះ លោកអ្នកមានចំណាប់អារម្មណ៍សំខាន់ទៅលើបញ្ហាអ្វីខ្លះរបស់ប្រទេសចិន ?

        គេហទំព័រជាភាសាចិននៃវេបសាយអន្តរជាតិអនឡាញបានបង្កើតឡើងជាពិសេសនូវសកម្មភាព ​"ខ្ញុំមានសំណួរចង់សួរនាយករដ្ឋមន្ត្រីចិន" ​សូមស្វាគមន៍លោកអ្នកបញ្ចេញនូវមតិយោបល់របស់ខ្លួន

ទាក់ទង​ជាមួយ​យើង​ខ្ញុំ