ថ្ងៃទី១០ ខែតុលា លោកLi Keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី៨នៅក្រុងសេរី បេហ្គាវ៉ាន់ ។ ថ្នាក់ដឹកនាំប្រទេសនានាបានធ្វើការផ្លាស់ប្តូរមតិគ្នាអំពីបញ្ហាស្តីពីការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការរបស់អាស៊ីបូព៌ា បញ្ហាអន្តរជាតិនិងតំបនមានពាក់ព័ន្ធនិងគម្រោងពិភាក្សាមានលក្ខណៈពិភពលោក ។
លោកLiKeqiangបានលើកសំណើថា ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រួមគ្នាទប់ទល់នឹងការសាកល្បង។ ភាគីចិនសូមផ្តួចផ្តើមថា ការធ្វើសមាហរណកម្មខាងសេដ្ឋកិច្ចតំបន់ត្រូវប្រកាន់ខ្ជាប់គោលការណ៍អំពីការបើកចំហ ការមានអធ្យាស្រ័យ និងតម្លាភាព ហើយរីករាយរួមសហការជាមួយបណ្តាប្រទេសជាសមាជិកនៃទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុយជ្រោយក្នុងតំបន់ រួមគ្នាធ្វើការខិតខំប្រឹងប្រែង ដើម្បីសម្រេចការចរចាដោយគ្រប់ជ្រុងជ្រោយឲ្យបានមុនដំណាច់ឆ្នាំ២០១៥ ហើយឈានដល់កិច្ចព្រមព្រៀងខាងពាណិជ្ជកម្មសេរីមួយដែលប្រកបដោយទំនើបភាវូបនីយកម្ម ភាពគ្រប់ជ្រុងជ្រោយ គុណភាពខ្ពស់និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
ថ្នាក់ដឹកនាំនៃបណ្តាប្រទេសដែលចូលរួមសន្និសីទនេះបានថ្លែងថា កិច្ចសហប្រតិបត្តិការរបស់អាស៊ីបូព៌ាបានទទួលសមិទ្ធផលយ៉ាងធំធេង ហើយត្រូវការការរួមគ្នាគាំពាររួមពីប្រទេសនានា។