ថ្ងៃទី៦ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកស្រីYingluck Shinawatra នាយករដ្ឋមន្ត្រីថៃនៅកោះបាលីប្រទេសឥណ្ឌូនេស៊ី ។
លោកXi Jinping បានថ្លែងថា ប្រទេសចិនយកចិត្តទុកដាក់កម្រិតខ្ពស់នូវការអភិវឌ្ឍន៍ទំនាក់ទំនងមេត្រីភាពជាមួយប្រទេសថៃ ដោយបានចាត់ទុកប្រទេសថៃជាដៃគូសហប្រតិបត្តិការដ៏សំខាន់ក្នុងតំបន់ ។ ភាគីទាំងពីរត្រូវតែរក្សាការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ហើយគួបផ្សំជាមួយតម្រូវការអភិវឌ្ឍន៍របស់ខ្លួន ទៅគ្រោងផែនការស្តីពីកិច្ចសហប្រតិបត្តិការឲ្យបានល្អ ។
លោកXi Jinping បានថ្លែងទៀតថា ទំនាក់ទំនងចិននិងថៃបានឈានដល់ជួរមុខនៃទំនាក់ទំនងរវាងចិននិងប្រទេសជាសមាជិកសម្ព័ន្ធអាស៊ាន ។ សង្ឃឹមថា ប្រទេសថៃអាចដើរតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងចិននិងសម្ព័ន្ធអាស៊ាន សកម្មជំរុញការជឿទុកចិត្តលើគ្នានិងកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ។ ភាគីចិនគាំទ្រភាគីថៃក្នុងការផ្តួចផ្តើមឲ្យមានការរៀបចំសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍន៍ជានិរន្តរភាពក្នុងមហាអនុតំបន់ទន្លេLan cang និងទន្លេមេកុង ។