ប្រទេស​ចិន​និង​សម្ព័ន្ធ​អាស៊ាន​នឹង​ស្វែង​រក​ការ​វាយ​ទម្លុះ​ថ្មី​ខាង​យុទ្ធសាស្រ្ត​
2013-10-07 15:54:23  cri  Web Editor:Wang Zhaojun

សន្និសីទ​ពាក់ព័ន្ធ​មួយ​ចំនួន​នៃ​​ថ្នាក់​ដឹកនាំ​អាស៊ី​បូព៌ា​នឹង​បើក​សម័យ​ប្រជុំ​នៅ​ប្រទេស​ប្រ៊ុយ​ណេ​នៅ​ថ្ងៃ​ទី​៩​ខែ​តុលា​។ មុន​ពេល​បើក​ធ្វើ​សន្និសីទ​ ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​​អ្នក​សារព័ត៌មាន​ លោកស្រី​Yang Xiuping​ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​សម្ព័ន្ធ​អាស៊ាន​បាន​ថ្លែង​ថា​ ត​ទៅ​ថ្ងៃ​ក្រោយ​នឹង​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​បង្កើន​ទំនុក​ចិត្ត​គ្នា​ឥត​ឈប់​ឈរ​សម្រាប់​ជំរុញ​ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ដោយ​ស្វែងរក​ការពិត​ជាក់ស្តែង​និង​គ្រប់​ជ្រុង​ជ្រោយ​ ស្វែងរក​ការ​វាយទម្លុះ​ថ្មី​ខាង​​យុទ្ធសាស្រ្ត​។

លោកស្រី​បាន​លើក​សំណើ​៦​ចំណុច​អំពី​ការ​អភិវឌ្ឍន៍​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​អាស៊ាន​នា​ពេល​អនាគត​៖

ទី១​គឺ​បន្ត​បង្កើន​ទំនុកចិត្ត​គ្នា​ខាង​នយោបាយ​ ទី២​គឺ​លើកកម្ពស់​កម្រិត​ថ្នាក់​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-អាស៊ាន​ លើកកម្ពស់​ថែមទៀត​នូវ​កម្រិត​សេរី​ភាវូបនីយកម្ម​និង​ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​​ពាណិជ្ជកម្ម​និង​ការ​វិនិយោគទុន​ ទី​៣​គឺ​ជំរុញ​ការ​តភ្ជាប់​និង​ការ​ផ្លាស់ប្តូរ​គ្នា​ ទី​៤​គឺ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ខាង​ហិរញ្ញវត្ថុ​ ទី៥​គឺ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​លើ​សមុទ្រ​ ទី​៦​គឺ​បង្កើន​ការ​ផ្លាស់ប្តូរ​ខាង​មនុស្សសាស្រ្ត​។

ពាក់ព័ន្ធ​នឹង​សន្និសីទ​កំពូល​អាស៊ីបូព៌ា​ដែល​ជិត​នឹង​បើកធ្វើ​នោះ ​លោកស្រី​Yang ​បាន​ថ្លែង​ថា​ ក្នុង​នាម​​ជា​យន្តការ​មួយ​ក្នុង​ចំណោម​យន្តការ​សហប្រតិបត្តិការ​តំបន់​ដែល​ដឹកនាំ​ដោយ​អាស៊ាន​ សន្និសីទ​កំពូល​អាស៊ីបូព៌ា​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ី​បូព៌ា​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ