មជ្ឈដ្ឋាន​នានា​នៅ​ក្រៅ​ប្រទេស​វាយ​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​Xi Jinping​ប្រធាន​រដ្ឋ​ចិន​នៅ​ប្រទេស​ម៉ាឡេស៊ី​
2013-10-06 17:50:12  cri  Web Editor:Wang Zhaojun

ពី​ថ្ងៃ​ទី​៣​ដល់​ទី​៥​ខែ​តុលា​ លោក​Xi Jinping​ប្រធាន​រដ្ឋ​ចិន​បាន​អញើ្ជញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ពាក់ព័ន្ធ​នឹង​ការ​នេះ​ ឥស្សរជន​និង​ប្រព័ន្ធ​សារ​ព័ត៌មាន​បរទេស​បាន​វាយ​តម្លៃ​យ៉ាង​ខ្ពស់​ដោយ​បង្ហាញ​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​Xi Jinping​លើក​នេះ​គឺ​ប្រកប​ដោយ​អត្ថន័យ​ដ៏​សំខាន់​ចំពោះ​ការ​លើក​កម្ពស់​ទំនាក់​ទំនង​សហ​ប្រតិបត្តិការ​មេត្រីភាព​រវាង​ចិន​និង​ម៉ាឡេស៊ី​និង​ទំនាក់ទំនង​រវាង​ចិន​និង​ប្រទេស​អា​ស៊ាន​។

លោក​Ei Sun Oh​អតីត​លេខាធិការ​នយោបាយ​របស់​លោក​Najib​នាយក​រដ្ឋមន្រ្តី​ម៉ា​ឡេស៊ី​បាន​ថ្លែង​ថា​ សមិទ្ធផល​ដ៏​សំខាន់​បំផុត​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​Xi Jinping​នៅ​ម៉ាឡេស៊ី​លើក​នេះ​ គឺ​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ឲ្យ​ឡើង​ដល់​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ដោ​ដោយ​គ្រប់​ជ្រុងជ្រោយ​ នេះ​បាន​បង្ហាញ​ថា​ ម៉ាឡេស៊ី​ជា​ប្រទេស​ជិតខាង​និង​ជា​ដៃគូ​មួយ​ដែល​ចិន​យកចិត្តទុកដាក់​ជា​ទី​បំផុត​។​ទំនាក់​ទំនង​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ម៉ាឡេស៊ី​និង​ចិន​មាន​សង្ឃឹម​ក្តាប់​យក​ឱកាស​នេះ​ជា​កាលានុវត្តភាព​ សម្រាប់​បន្តអភិវឌ្ឍន៍​ដោយ​ល្បឿន​លឿន​។

លោក​Tan Khai Hee​អគ្គ​លេខាធិកា​នៃ​សមាគម​មិត្តភាព​ម៉ាឡេស៊ី​និង​ចិន​បាន​ថ្លែង​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​Xi Jinping​លើក​នេះ​ ព្រម​និង​សមិទ្ធផល​ដែល​ភាគី​ទាំង​២​ទទួល​បាន​ ជា​សញ្ញា​មួយ​ដែល​បង្ហាញ​នូវ​ការ​លោតផ្លោះ​ដ៏​ធំ​មួយ​លើក​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​។

សារព័ត៌មាន​Sin Chew Daily​ជា​សារព័ត៌មាន​ភាសា​ចិន​ដែល​មាន​បរិមាណ​បោះ​ពុម្ភ​ផ្សាយ​ច្រើន​ជាង​គេ​នៅ​ម៉ាឡេស៊ី​បាន​ផ្សាយ​ដំណឹង​ថា​ ជំនួបប្រាស្រ័យ​រវាង​លោក​ប្រធាន​រដ្ឋ​ចិន​Xi Jinping​ និង​លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​Najib ​នឹង​បំពេញ​បន្ថែម​នូវ​ពលានុភាព​ថ្មី​ដល់​ការ​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ម៉ាឡេស៊ី​និង​ចិន​នា​ពេល​អនាគត​ ហើយ​ដឹកនាំ​ប្រជាជន​ប្រទេស​ទាំង២​ឲ្យ​ឆ្ពោះ​ទៅ​កាន់​យុគសម័យ​ថ្មី​មួយ​។

សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ផ្សាយ​ដំណឹង​ឲ្យ​ដឹង​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​Xi Jinping​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ជា​លើក​ដំបូង​ក្រោយ​ពី​លោក​ចូល​កាន់​តំណែង​ គឹ​មាន​អំណោយផល​ដល់​ការ​រឹត​ចំណង​មិត្តភាព​រវាង​ចិន​និង​ប្រទេស​អាស៊ាន​។

សារព័ត៌មាន​Yomiuri Sinbun​ជប៉ុន​បាន​ផ្សាយ​ដំណឹង​ថា​ លោក​Xi Jinping​ប្រ​ធាន​រដ្ឋ​ចិន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ី​អាគ្នេយ៍ ​និងលោក​ Li Keqiang​នាយក​រដ្ឋ​មន្រ្តី​ចិន​នឹង​អញ្ជើញ​ចូលរួម​សន្និសីទ​មួយ​ចំនួន​របស់​ថ្នាក់​ដឹកនាំ​អាស៊ី​បូព៌ា​ ព្រម​និង​បំពេញ​ទស្សនកិច្ច​នៅ​ប្រ៊ុយណេ​ ថៃ​និង​វៀតណាម​ ទាំង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រទេស​ចិន​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ទំនាក់ទំនង​ជា​មួយ​អាស៊ីអាគ្នេយ៍​ក្នុង​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ