លោកស៊ីជីនភីងជាប់ឆ្នោតជាថ្នាក់ដឹកនាំជាតិប្រទេសចិន អាណត្តិថ្មី
2018-03-20 13:10:33  cri  Web Editor:Wei

 

     ព្រឹកថៃ្ងទី១៧ ខែមីនា មហាសន្និបាត​លើក​ទី១​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ នីតិកាល​ទី១៣​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី៥​នៅ​ក្រុង​ប៉េកាំង​ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើសថ្នាក់​ដឹកនាំ​ជាតិ។តាមរយៈ​ការ​បោះឆ្នោត​លើ​សន្លឹកឆ្នោត​ដោយ​សម្ងាត់​ លោក​ស៊ី​ជីនភីង ​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​រដ្ឋចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធាន​មជ្ឈិម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

    ជាមួយ​គ្នា​នេះ ​លោក​លីចាន់ស៊ូ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតីកាល​ទី​១៣​និង​លោក​វ៉ាងឈីសាន​ជាប់​ឆ្នោត​ជា​អនុប្រធានរដ្ឋ​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ។​

     ក្រោយពេល​ប្រកាស​លទ្ធផល​បោះឆ្នោត​ ពិធី​ធ្វើសច្ចាប្រណិធាន​នៃ​រដ្ឋធម្មនុញ្ញ​បាន​ប្រារព្ធ​ឡើង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី៥​នេះ។នេះ​គឺជា​លើកដំបូង​ដែល​មេដឹកនាំ​ចិន​ធ្វើ​សច្ចាប្រណិធាន​នៃ​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​តាំងពីរ​អនុវត្ត​របប​ធ្វើ​សច្ចាប្រណិធាន​នៃ​រដ្ឋធម្មនុញ្ញ​មក៕​

     

 

   

ទាក់ទង​ជាមួយ​យើង​ខ្ញុំ